កាណាដា ប្រកាសការដាក់ទណ្ឌកម្ម ទៅលើជនជាតិអារ៉ាប៊ី សាអូឌីត ចំនួន១៧នាក់ ជាប់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន

November 30, 2018 187

កាណាដា ៖ សារព័ត៌មាន Global News នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា រដ្ឋាភិបាលកាណាដា បានប្រកាសការដាក់ទណ្ឌកម្មរបស់ខ្លួន ទៅលើជនជាតិអារ៉ាប៊ី សាអូឌីត ចំនួន១៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មាន របស់ស្ថាប័ន Washington Post លោក Jamal Khashoggi។

លោក​ Khashoggi ដែលជាទូទៅតែងតែរិះគន់ លើគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ត្រូវបានសម្លាប់​ នៅក្នុងខែតុលាកន្លងទៅ បន្ទាប់ពីបានចូលទៅក្នុង ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមមន្ត្រីមកពីនាយកដ្ឋានកិច្ចការបរទេស របស់កាណាដា ​បានហៅការសម្លាប់នេះថាជា​ «អំពើក្រៅ ប្រព័ន្ធតុលាការ» ហើយបាននិយាយថាពួកគេកំពុងអំពាវនាវឲ្យមាន «គណនេយ្យភាព និងតម្លាភាពឲ្យបានតឹងរឹង អំពីកាលៈទេសៈជុំវិញឃាតកម្មរបស់លោក Khashoggi»៕

Loading...