សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ដកហូតថ្នាំញៀនចំនួន០២កញ្ចប់

December 08, 2018 154

   ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
   លោក វរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះទី
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៩និង០០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហេង ចាន់ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះ២១៣ជ ផ្លូវបេតុង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ មុខរបររត់ម៉ូតូឌុបដកហូតបាន១/ ក្រាមពណ៍សថ្លាចំនួន០២កញ្ចប់តូច២/ ប្រាក់ចំនួន ៤,៥០០រៀល៣/ ទូរស័ព្ទដៃមួយគ្រឿងម៉ាក hiya ពណ៍ស។ហើយនៅវេលាម៉ោង១៣និង០០នាទីថ្ងៃ ខែ ឆ្នាំដដែល កំលាំងជំនាញ ខណ្ឌ ប៉ុសិ៍្តបានចុះបង្រាបជាក់ស្តែងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រង់ចំណុចផ្លូវលំ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត
   ឈ្មោះ ឌឿ ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។ដកហូតឧបករសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
   បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាអនុវត្តតាមនីតិវិធីបន្ត៕

Loading...