កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ករណីជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន

December 08, 2018 147


   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀនចំនួន០៥កញ្ចប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីថ្ងៃ សៅរ៍ ១កើត  ខែ មិគសិរ   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ​២០១៨  វេលា​ម៉ោង​០១ម៉០០នាទី រំលងអាធ្រាត្រ។ នៅចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ iចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ។
    ប្រភពពីសមត្ថកិច្ចបានអោយដឹងថា
 ជនសង្ស័យមាន​ឈ្មោះ លីម ស្រីមុំ  ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ និង ទីលំនៅ មិនពិតប្រាកដ។ 
សមត្ថកិច្ចបន្តទៀតថាមុនពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លីម ស្រីមុំ កំពុងឈរលក់គ្រឿងញៀន (នៅចំណុចខាងលើ) ឃើញដូចនោះសត្ថកិច្ចយើងបានឃាត់ខ្លួនត្រួតពិនិត្យរកឃើញក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ០៥ កញ្ចប់ថង់តូច នៅលើដីក្បែរខ្លួនជនសង្ស័យភ្លាមនោះសមត្ថកិច្ចក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង ។
និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យដើម្បី​ចាត់តាមនីតិវិធីបន្ត៕ 

Loading...