អធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណី លួច ទូរស័ព្ទដៃ

December 09, 2018 167

   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណី លួចទូរស័ព្ទដៃ។ហេតុការនេះបានកើតឡើងវេលាម៉ោង១២និង០០នាទី ថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបណ្ណាល័យជាតិ ផ្លូវលេខ៩២ ភូមិទី១០សង្កាត់វត្ត្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
  ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ហេង សម្បត្តិ ភេទប្រុស(ខ្ទើយ) អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោយផ្ទះសំណាក់ស្រែលាភ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន)។
    ចំណែកជនរងគ្រោះ ឈ្មោះ សាន ច័ន្ទសុធីតា ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតស្នាក់នៅផ្ទះលេខ២៣G ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សំភារះបាត់បង់: គ្មាន (ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាកHuwei Nova2i ពណ៍ខ្មៅ ស៉ីមលេខ 096 660 0883 បានប្រគល់ជូនជនរងគ្រោះវិញ)
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ បាននាំគ្នាមកទស្សនាការតាំងពិពណ៍នៅក្នុងបណ្ណាល័យជាតិនៅចំណុចខាងលើ។ ជនរងគ្រោះមានស្ពាយកាបូបសាក់កាដូរពីក្រោយ ពេលជនរងគ្រោះកំពុងដើរមើលការតាំងពិពណ៍ ស្រាប់តែមានជនសង្ស័យ ២នាក់ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស និងឈ្មោះ ពេជ្រ ភេទប្រុស បាននាំគ្នាដើរមកពីក្រោយហើយជនសង្ស័យឈ្មោះ ពេជ្រ ជាអ្នកឈរបាំងហើយជនសង្ស័យឈ្មោះ ហេង សម្បត្តិ ជាអ្នកធ្វើសកម្មភាពរ៉ូតកាបូបសាកាដូរលួចយកទូរស័ព្ទដៃ០១គ្រឿង ម៉ាកHuwei Nova2i ពណ៍ខ្មៅ របស់ជនរងគ្រោះបានសំរេចកាន់ជាប់នៅនឹងដៃបំរុងគេចខ្លួន ក៏ត្រូវជនរងគ្រោះដឹងទាន់ ក៏ស្រែកផ្អើលឆោរឡោចោរៗ ហើយក៏បានកំលាំងសមត្ថកិច្ចយើងដែលកំពុងល្បាតនៅជុំវិញបរិវេណបណ្ណាល័យជាតិ ចេញមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សម្បត្តិ រួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរតែម្តង ចំណែកជនសង្ស័យឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តតាមនិតិវិធី៕

Loading...