លួចគេបានគ្រាន់ពេលទេទាន់ក្រែលអញ្ចឹងជាប់ខ្នោះសមត្ថកិច្ចល្មម!

December 09, 2018 164

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្តត្រូវអស់លក្ខជាប់អន្ទាក់សមត្ថកិច្ចខណ្ឌដូនពេញ។ ករណីនេះបានកើតឡើងវេលាម៉ោង០០និង៣០នាទី ថ្ងៃ០៩ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខវត្តឧណ្ណាឡោម ផ្លូវព្រះសីុសុវត្តិ ភូមិទី១សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
  ជនសង្ស័យមានឈ្មោះ ជួន គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
ដោយលែកជនរងគ្រោះ ឈ្មោះ HE ZHUOJIE ភេទប្រុស អាយុ២៤ឆ្នាំជនជាតិចិន មុខរបរលក់ដូរមានទីលំនៅស្នាក់នៅសណ្ឋាគារមេគង្គអាយលែនផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនE34516006។
វត្ថុតាងចាប់យកបានមាន ស្លាកលេខរថយន្តចំនួន០១លេខភ្នំពេញ2AW 3558 និងទួឡឺវីសចំនួន០១។
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HE ZHUOJIE ភេទប្រុសអាយុ២៤ឆ្នាំជនជាតិចិន បានបើករថយន្តម៉ាកHYUNDAI TUCSON ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AW 3558 ចេញពីកោះពេជ្រមកចតនៅមុខវត្តឧណ្ណាឡោមផ្លូវព្រះសីុសុវត្តិសង្កាត់ជ័យជំនះខណ្ឌដូនពេញ ហើយចុះដើរទៅហូបអាហារនៅហាងក្បែរនោះ ពេលនោះក៏មានជនសង្ស័យឈ្មោះជួន គង់ ភេទប្រុសអាយុ២៦ឆ្នាំបានដើរទៅធ្វើសកម្មភាព យកទួឡឺវីស ឆ្កឹះលួចយកស្លាកលេខរថយន្តខាងមុខរបស់ជនរងគ្រោះបានសំរេចបំរ៉ុងគេចខ្លួនត្រូវបានសន្តិសុខឃើញស្រែកឆោឡោដេញតាមពីក្រោយ ពេលនោះកំលាំងល្បាតប៉ុស្តិ៍ជ័យជំនះនៅក្បែរនោះឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងស្លាកលេខរថយន្តនាំមកទីស្នាក់ការប៉ុស្តិ៍តែម្តង។(ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន)។
បច្ចុប្បន្ន៖ ជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕

Loading...