សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ 

December 09, 2018 175


   ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ធ្វើការឃាត់ករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​។ការឃាត់ជនសង្ស័យខាងលើកាលពីថ្ងៃទី០៩ ​ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺ​ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី០៦​ ភូមិឃ្លាំសាំង​  សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ាន​ ស្វិត​ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅអាស័យ​ដ្ឋាន​ មិនពិតប្រាកដ​ មុខរបរ​ រើសអេបចាយ
សម្ភារៈ​ដកហូតមាន១/ ក្រាមពណ៍សថ្លាចំនួន ០១កញ្ចប់តូច២/​ ដែកលួសតូច​ និង​ ឧបករណ៏​សោរ​ សម្រាប់​ដោះ​ មួយចំនួន​។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាង
សំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

Loading...