សមត្ថកិច្ចរវល់រហូតម្ដងនេះច្រើនណាស់ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញឿន

December 10, 2018 305

 

ភ្នំពេញ៖ ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបន្តជំរុញការស្រាវជ្រាវបង្ក្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម ដែលអធិការដ្ឋានប៉ុស្តិ៍ បានស្រាវជ្រាវកំណត់ក្នុងវិធានការជំនាញត្រៀមប្រតិបត្តិការបង្ក្រាប នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារថ្មី៣ លុះមកដល់ អធិការដ្ឋាន ប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបក្រសោបតែម្តង។


ជនសង្ស័យចំនួន០៥នាក់ រួមមាន៖

១/-ឈ្មោះ សួន សុខចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវ១៣០ សង្កាត់ផ្សារចាស់(ជួញដូរគ្រឿងញៀន។

២/-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្សារដឹហ្គោ សង្កាត់អូឫ្ឫស្សី ខណ្ឌ៧មករា (ជួញដូរគ្រឿងញៀន)។

៣/-ឈ្មោះ ជា សំរេច ភេទប្រុស អាយុ ៣៥ឆ្នាជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។

៤/-ឈ្មោះ តុប វុធ្ធី ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវ១០៧ ភូមិ០៤ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា ( ប្រើប្រាស់គ្រឿងញៀន) ។

៥/ឈ្មោះ ម៉ុច ចន្ទតារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មី៣ (ប្រើប្រាស់គ្រឿងញៀន)។

-វត្ថុតាងចាប់យករួមមាន:

១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ៣៤កញ្ចប់ (ធំចំនួន០២កញ្ចប់ តូច ៣២កញ្ចប់។

២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ។

៣/-ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។

៤/-ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។

៥/-ដាវកែច្នៃចំនួន 0១ដើម ។

ចំពោះករណីនេះ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

Loading...