សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

December 11, 2018 163

   ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិ្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២និង៣០នាទីនៅចំណុចតាមផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំង២នាក់រួមមាន១-ឈ្មោះ ចឹម នាង  ភេទប្រុស អាយុ២៦ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ២-ឈ្មោះ ម៉ាប់ កីង  ភេទប្រុស អាយុ២០ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាស់ ផលតឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ឆ្នាំង1H-6755  ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតផ្នែកលអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតេពិនិត្យទឹកនោមរកសារធាតុញៀនទើបឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Loading...