ព្យុះព្រិលផ្ដាច់ជីវិតមនុស្សម្នាក់ និងរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់ នៅសហរដ្ឋអាមេរិក

December 11, 2018 212

វ៉ាស៊ីនតោន ៖ BBC នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា អាជ្ញាធរអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ព្យុះព្រិលដែលកំពុងវាយប្រហារលើរដ្ឋភាគអាគ្នេយ៍ សហរដ្ឋអាមេរិក បានផ្ដាច់ជីវិតមនុស្សម្នាក់ និងបណ្ដាលឲ្យប្រជាជនរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់។

ព្រមពេលជាមួយគ្នា ការប្រកាសភាពអាសន្នក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងរដ្ឋ North Carolina ជាទីដែលព្រិលត្រូវបាន គេរាយការណ៍ថាមានកម្រាស់ ០.៥ម៉ែត្រកាលពីចុងសប្ដាហ៍កន្លងទៅ និងមានបុរសម្នាក់បានស្លាប់បន្ទាប់ពីដើមឈើមួយដើម ដួលសង្កត់។ មិនតែប៉ុណ្ណោះ ជើងហោះហើរជាច្រើនក៏ត្រូវលុបចោលទៀតផង ដោយសារតែអាកាសធាតុដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ប្រជាជនច្រើនជាង ៣០០,០០០នាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ North Carolina, South Carolinas, Alabama, Tennessee និងរដ្ឋ Georgia៕

Loading...