តួកគី មានបំណង​ទិញយន្ដហោះចម្បាំង​បំបំាងកាយ​អាមេរិក F-35 ចំនួន១២០គ្រឿង

December 17, 2018 134

អង់ការ៉ា ៖ សារព័ត៌មាន Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ បាននិយាយថា តួកគីមានបំណង​ទិញយន្ដហោះចម្បាំង​បំបំាងកាយ​អាមេរិក F-35 ចំនួន១២០គ្រឿង បើទោះជា​មានព័ត៌មាន​ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន​អាចលុបចោលគម្រោងលក់​យន្ដហោះ​ចម្បាំង​នេះឲ្យទីក្រុង​អង់ការ៉ា​ ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីក៏ដោយ។

នាឱកាសពិធីជួបជុំ​មួយនៅឯទីក្រុង​អ៊ីស្ដង់ប៊ូល កាលពីថ្ងៃអាទិត្យ​លោក អឺដូហ្គាន់ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងនឹង​ទិញយន្តហោះចម្បាំង ​F-35 ចំនួន​១២០គ្រឿង​ពីសហរដ្ឋអាមេរិក ហើយសមាសធាតុ​មួយចំនួនសម្រាប់យន្ដហោះ​ចម្បាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេស​តួកគី»។

គួរជម្រាបថា ការលើកឡើងខាង​លើរបស់លោក អឺដូហ្គាន់ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ជំនួយ​ការម្នាក់របស់លោក​បាន​ឲ្យដឹងកាលពីថ្ងៃសៅរ៍ នៅឯវេទិកាមួយក្នុង​ទីក្រុងដូហា ប្រទេសកាតា​ថា សហរដ្ឋអាមេរិកអាច​នឹងលុបចោលការលក់​​យន្ដហោះ F-35 ឲ្យតួកគី បើសិនជាទីក្រុងអង់ការ៉ា​មិនព្រមលុបចោលគម្រោងទិញ​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស S-400 ពីរុស្ស៊ីទេនោះ៕

Loading...