អធិការដ្ឋាននគរបាលខណ្ឌដូនពេញបង្ក្រាបករណីជួញដូរគ្រឿងញៀនទៀតហើយដូចភ្លៀងរលឹម

December 24, 2018 242

 

   ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបង្ក្រាបករណីជួញដូរគ្រឿងញៀនទៀតហើយដូចភ្លៀងរលឹមឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនបានចំនួន០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១។
   លោកវរសេនីយ៍ឯក ទៀង ច័ន្ឌសារ អធិការនគរបាលខណ្ឌដូនពេញបានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ  អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបន្តជំរុញការស្រាវជ្រាវបង្ក្ត្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម ដែលអធិការដ្ឋាន ប៉ុស្តិ៍ បានស្រាវជ្រាវកំណត់ក្នុងវិធានការជំនាញត្រៀមប្រតិបត្តិការបង្ក្រាបបាន
ជាក់ស្តែង។ ស្ថិតនៅចំណុចសំណង់មិនរាបរយ  ផ្លូវរថភ្លើង  ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញវេលាម៉ោង០៩និង៣០នាទី  ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុនោះសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ស្រីង៉ា ហៅ ស្រីកា  ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន។វត្ថុតាងចាប់យករួមមាន:
១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១។
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។
៣/ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។៤/ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។៤/ប្រាក់រៀលចំនួនដប់បីមុឺន(១៣០.០០០)។
   បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅះធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕

Loading...