អធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជួញដូនៅសាធាតុញៀ

December 24, 2018 498


ភ្នំពេញ ៖ យុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូដោយខុសច្បាប់នូវសារធាតុញៀន។
-ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ  អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបន្តជំរុញការស្រាវជ្រាវបង្ក្ត្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម ដែលអធិការដ្ឋាន ប៉ុស្តិ៍ បានស្រាវជ្រាវកំណត់ក្នុងវិធានការជំនាញត្រៀមប្រតិបត្តិការបង្ក្រាប បានធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចផ្លូវ៤៩ ក្រុម៤៣ ភូមិ០៨ សង្កាត់ផ្សារថ្មី៣ លុះមកដល់វេលាម៉ោង១០:០០នាទី  ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៨ អធិការដ្ឋាន ប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបក្រសោបតែម្តង។ 
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់រួមមាន៖
-ឈ្មោះ ទ្រីង សំណាង ហៅអាម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ សន្ថិតសង្កាត់មនោរម្យ ខណ្ឌ៧មករា មុខរបរមិនពិត (ជួញដូរគ្រឿងញៀន)។
-វត្ថុតាងចាប់យករួមមាន:
១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ០៣កញ្ចប់ ។
២/ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។
៣/-ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។
៤/ប្រាក់រៀលចំនួនដប់ពីរមុឺន(១២០.០០០)៕
-ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

Loading...