ចាប់គ្មានថ្ងៃទំនេរមិនថាយប់រឺក៍ថាថ្ងៃសមត្ថកិច្ចខណ្ឌដូនពេញរវល់រហូត

December 26, 2018 127

 

ភ្នំពេញ ៖នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវ៩០កែងផ្លូវ៧៥ ក្រុម១០១ ភូមិ១០ សង្កាត់វត្តភ្នំ ។
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់រួមមាន៖
-ឈ្មោះ សែម កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ៣៩E០ ផ្លូវ១៣៤  សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក (រក្សាទុកគ្រឿងញៀន)។
»វត្ថុតាងចាប់យករួមមាន
១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់.។
២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។
៤/ម៉ូតូម៉ាកវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF0223។
-ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

Loading...