រន្ធត់ណាស់ស្លាប់ទាំងប្ដីប្រពន្ធមិនដឹងសាច់ញាតិកូនៗយំយ៉ាងណា

January 03, 2019 590

 

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៣ខែមករាឆ្នាំ២០១៩នៅវេលាម៉ោង១៩:២០នាទីស្ថិតនៅចំនុចផ្លូវជាតិលេខ៣ភូមិព្រៃកំបុត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័មាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលអោយមនុស្សស្លាប់ពីអ្នក (ប្ដីប្រពន្ធ)
យោងតាមកាបញ្ចាក់ពីសមត្ថកិច្ចអោយបានដឹងថាជនរងគ្រោះទី១ឈ្មោះ ភក្រ្ដី អាយុប្រហែល៣០ ឆ្នាំ មុខរបរជាងកាត់សក់
-ជនរងគ្រោះទី២ឈ្មោះ និមល់ភេទស្រីអាយុប្រហែល២៥ឆ្នាំ 
-ជនរងគ្រោះទាំងពីអ្នកប្ដីប្រពន្ធ បច្ចុប្បន្ននៅភូមិស្រីសំមូងឃុំតាំងដូងស្រុកបាទីខេត្តតាកែវ
ជនរងគ្រោះទាំងពីបេីកបរម៉ូតូម៉ាកស្គុពីសេរីឆ្នាំ២០១៨ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1GV9379
ចំណែករថយន្តបង្ករម៉ាក កុថតឺន័រពាក់ស្លាកលេខភ្នំពេញ3R3983 ក្រោយពីកេីតហេតុអ្នកបេីកបររត់គេចខ្លួនបាត់    
មុនពេលកេីតហេតុម៉ូតូនិងរថយន្ថបេីកបរបញ្ច្រាស់ទិញគ្នាពីខាងកេីតទៅលិចលុះមកដលចំនុចកេីតរថយន្ថបានបេីកទៅបុកម៉តូពេញទំហឹងបណ្ដាយអោយជនរងគ្រោះទាំងពីអ្នកប្ដីប្រពន្ធស្លាប់នៅនិងកន្លែងកេីតហេតុតែម្ដង រីឯរថយន្ថបង្ករក្រោយពីកេីតហេតុបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន រថយន្តនិងមូតូត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុក រីឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។


              

Loading...