ប៉ូលិសអូស្ត្រាលី បើកការស៊ើបអង្កេតជុំវិញករណីរកឃើញម្ជុល២ដើម នៅក្នុងផ្លែទំពាំងបាយជូរ

January 05, 2019 141

កង់បេរ៉ា ៖ សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា ប៉ូលិសអូស្ត្រាលី កំពុងធ្វើការស៊ើបអង្កេតជុំវិញករណីរកឃើញម្ជុល២ដើម នៅក្នុងផ្លែទំពាំងបាយជូរ​ ដែលបី្ដប្រពន្ធមួយគូទិញ​ពី​​ផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Melbourne។

លោក Skender Hasa និងប្រពន្ធឈ្មោះ Shams Alsubaiy បានរាយការណ៍ពីឧបទ្ទវហេតុខាងលើ ក្រោយអ្នកទាំង២បានឃើញម្ជុល ២ដើមនៅក្នុងផ្លែទំពាំងបាយជូរកាលពីថ្ងៃអង្គារកន្លងទៅ នៅអំឡុងពេលយកវាមកហូប បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច។ រីឯ ប៉ូលិសក៏បានទទួលស្គាល់ការអះអាងនេះដែរ ហើយថាពួកគេកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា ការរកឃើញម្ជុលនៅក្នុងផ្លែឈើបែបនេះ មិនមែនទើបតែកើតឡើងជាលើក១នៅក្នុងប្រទេសអូស្ត្រាលីនោះទេ។ ពោលគឺ កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ប៉ូលិសអូស្ត្រាលីទទួលបានសេចក្ដីរាយការណ៍ពីការរកឃើញម្ជុលនៅក្នុងផ្លែស្ត្របឺរីច្រើនជាង​២០០ករណីឯណោះ៕

Loading...