ពត៌មានបន្ថែម ករណីឃាតកម្ម កូនកាប់ម្តាយស្លាប់ នឹងកាប់ប្អូនរបួសធ្ងន់២នាក់ គឺបណ្តាលមកពី

June 11, 2018 164
34962194_463869137406037_6303511419149090816_n

ប៉ៃលិន៖កាលពីវេលាម៉ោង ០៦:១០នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើហឹង្សា ដោយចេតនាមួយកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន ០២នាក់ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេរបស់ប៉ៃលិន។

34881870_463841434075474_1376141885671735296_n

បើតាមប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ ជនរងគ្រោះទីពីរឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទីបីឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ ។

34907732_463869064072711_6998183939319791616_n

ហេតុការណ៍នេះបណ្តាលមកពីជនសង្ស័យត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯងកាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ករ ហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង បច្ចុប្បន្នលោក វរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានក៏សាងសំណុំរឿងតាម និតិវិធីច្បាប់ ៕

34875697_463869087406042_1409560283172569088_n
34841046_463869130739371_3674395318306209792_n
Loading...