ស្ពានជ្រោយចង្វារចាស់ នឹងដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន មុនចូលឆ្នាំខ្មែរ

January 10, 2019 773

ភ្នំពេញ ៖ បន្ទាប់ពីស្ពានជ្រោយចង្វារចាស់ ដែលជប៉ុនជាអ្នករ៉ាប់រងជួសជុស ទាំងយប់ទាំងថ្ងៃ ពេលនេះស្ទើរតែរួច១០០%នោះ មន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានជ្រោយចង្វារចាស់ នឹងដាក់ដំណើរបណ្ដោះអាសន្ន នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ដើម្បីកាត់បន្ថយការកកស្ទះចរាចណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមរំលឹកថា គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ឡើងវិញនេះ ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលចំណាយទឹកប្រាក់អស់ប្រមាណជា៣៣លានដុល្លារ ប្រើរយៈពេលជួសជុល២២ខែ។ ក្រោយបញ្ចប់ការជួសជុល នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ៕

Loading...