ក្រុមហ៊ុន Facebook ប្រកាសថា ខ្លួននឹងវិនិយោគប្រាក់ជាង៣០០លានដុល្លារ នៅក្នុងវិស័យសារព័ត៌មាន

January 16, 2019 153

វ៉ាស៊ីនតោន ៖ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារនេះ បានប្រកាសថា ខ្លួននឹងវិនិយោគប្រាក់ជាង៣០០លានដុល្លារ នៅក្នុងវិស័យសារព័ត៌មាន ខណៈបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ កំពុងបន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬ fake news។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុន Facebook បានបញ្ជាក់ដូច្នេះថា «ក្រុមហ៊ុននឹងធ្វើការវិនិយោគប្រាក់ជាង ៣០០លានដុល្លារនៅក្នុង វិស័យសារព័ត៌មាន សម្រាប់រយៈពេល៣ឆ្នាំ»។ សេចក្ដីថ្លែងការណ៍នេះដដែលឲ្យដឹងទៀតថា ប្រាក់មួយចំនួននៃមូលធិនិវិនិយោគនេះ នឹងត្រូវ ប្រគល់ឲ្យដោយផ្ទាល់ដល់អង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់កំរៃដូចជា Pulitzer Center និង Report for America ជាដើម។

លើសពីនេះទៅទៀត មូលិនិធិនេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ Facebook ដើម្បីជួយគេហទំព័រព័ត៌មានទើបបង្កើតថ្មីៗក្នុងការ ប្រែក្លាយអ្នកអាន ទៅជាអតិថិជនបង់ប្រាក់វិញ។

គួរបញ្ជាក់ថា កាលពីខែឆ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Facebook ក៏បានប្រកាសពីការវិនិយោគប្រាក់៦លានដុល្លារផងដែរ សម្រាប់អ្នកបោះពុម្ពផ្សាយ នៅក្នុងស្រុក នៅចក្រភពអង់គ្លេស៕

Loading...