តុលាការក្រុងភ្នំពេញ ចាប់ផ្តើមលើកយកសំណុំរឿងឧកញ៉ា ថោង សារ៉ាត់ មកជំនុំជម្រុះជាលើកទី២ បន្ទាប់ពីពន្យាជិត២ឆ្នាំ

January 16, 2019 200

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកសនវការ លើសំណុំរឿងលោកឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធលើករណីឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មកជំនុំជម្រះជាលើកទី២ បន្ទាប់ពីសំណុំរឿងមួយនេះ បានពន្យាពេលរយៈពេលជិត២ឆ្នាំ។

ដើមចមនៃការពន្យាពេលលើសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្តាលក្រុងភ្នំពេញនេះ ហើយបណ្តាលឧ្យកក្រើក អស់មហាជនគ្រប់ស្រទាប់វណ្ណៈផងនោះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានបញ្ចប់សនវនាការ លើសំណុំរឿងឃាតកម្មនេះ កាលពីមួយឆ្នាំជាងមុន ដោយប្រើពេលជំនុំជម្រះអស់ចំនួន១៨លើក។ ហើយនៅទីបញ្ចប់នៅថ្ងៃប្រកាសក្រម តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម សម្រេចចាត់របៀបលើសំណុំរឿងឃាតកម្មនេះ ដោយតម្រូវបង្គាប់ឱ្យសមត្ថកិច្ច ស្រាវជ្រាវឲ្យបានច្បាស់លាស់ជីវៈប្រវត្តិ សាវតាជាតិជនសង្ស័យឈ្មោះ ស៊ាង វាសនា ទី២៖ ត្រូវកោះហៅសាក្សីសំខាន់មួយចំនួទៀតមកសួរ ទី៣៖ ត្រូវធ្វើកោស្សវិច័យលើកាំម៉ារ៉ា កន្លែងកើតហេតុ នឹងចុងក្រោយបង្គាប់ឱ្យសមត្ថកិច្ច ត្រូវធ្វើកោស្សលវិច្ច័យកៃម៉រ៉ា កន្លែងធ្វើការរបស់ជនត្រូវចោទ ថោង សារ៉ាត់ ដែលបានអះអាងថា ថ្ងៃកើតហេតុខ្លួនកំពុងធ្វើការនៅបុរី៩៩៩ មិនបាននៅកន្លែងកើតហេតុទេ។

គួររំលឹកថា យ៉ាងតិចមនុស្ស១៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមានស្រី២នាក់ ករណីជាប់ពាក់ព័ន្ធឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីវេលាម៉ោង៧៖២០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅមុខហាងលក់ផ្លែឈើយីហោ «ឡោតិចសេង»។ ចំណែកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចអះអាងថា ជាមេខ្លោងនៃអំពើឃាត៕

Loading...