យុវជន២នាក់​អង្គុយ ផឹកស្រាទល់មុខគ្នាទាំងព្រឹក ក្លែមពាក្យសម្ដី​ក្លាយជាទំនាស់ ទាញ​កាំបិត​ចាក់​គ្នា រងរបួស​ធ្ងន់ម្នាក់ប៉ូលីសចាប់ដាក់ខ្នោះម្នាក់

June 11, 2018 156

មណ្ឌលគិរី៖ កាលពី​វេលាម៉ោង៩និង៣០នាទី​ព្រឹក ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ យុវជន២នាក់ បាន​ផឹកស្រា​ជាមួយគ្នា ក៏​ទាស់​ពាក្យសម្ដី​គ្នា ឈាន​ទៅយក​កាំបិត​ចុង​ស្រួច​មកចាក់​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បើតាមប្រភពបានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ប៉ាវ សំណាង ភេទ​ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ស្រុកកំណើត នៅ​ភូមិ​ក្ដុល ឃុំ​ទ​ង្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជនដៃដល់​ចាក់១កាំបិត លើ​ដើម​ដោះ​ខាងស្ដាំ​របួស​ជា​ទម្ងន់ ត្រូវបាន​បងប្អូន​សាច់ញ្ញាតិ​ដឹក​តាម​ម៉ូតូ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ខេត្តក្រចេះ ។ រីឯ​ជនបង្ក​ឈ្មោះ វ៉ាន់ ភាក់​ណា ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ (ជា​ជនដៃដល់)  ត្រូវឃាត់ខ្លួន​ជនដៃដល់ ដើម្បី​សួរនាំ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

Loading...