នាយករដ្ឋមន្រ្តី៖ បើឃើញមានផែនការបំផ្លាញរដ្ឋ កងទ័ពមិនចាំបាច់មានបទបញ្ជាទេ ត្រូវចេញមកបង្ក្រាបភ្លាមស្លាប់២,៣នាក់ ប្រសើជាងស្លាប់ច្រើន

January 24, 2019 171

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅចំពោះមុខកងទ័ពរាប់ពាន់នាក់ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានលើកឡើងថា បណ្តាកងទ័ពបើឃើញមានផែនការណាមួយមិនស្រួលមានបំណងបំផ្លាញរដ្ឋ មិនចាំបាច់មានបទបញ្ជាទេ គឺត្រូវចេញមកបង្ក្រាបឲ្យបានទាន់ពេលវេលា ស្លាប់២,៣នាក់ ប្រសើរជាងស្លាប់ច្រើនដូចអតីតកាល។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា មិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញរដ្ឋនោះទេ ប្រទេសមួយចំនួនជោគជ័យលើការបង្ក្រាបទ័ព។

សម្តេចបន្តទៀតថា “កុំរងចាំបទបញ្ជា បើឃើញមានផែនការបំផ្លាញរដ្ឋ ត្រូវចេញមកបង្ក្រាបទាន់ពេលវេលា។ ស្លាប់២-៣នាក់ គ្រាន់បើជាងស្លាប់ច្រើននាក់ដូចពីអតីតកាល”។

សម្តេចតេជោ បានអះអាងថា សំឡងសារនេះមិនមែនជាការគំរាមកំហែងអ្នកណាម្នាក់ទេ  តែនេះជាការបញ្ចេញសកម្មភាព ដើម្បីពង្រឹងកងទ័ពប៉ុណ្ណោះ៕

Loading...