ប៉េអឹមក្រុងភ្នំពេញ ចាប់បញ្ជូនចោរឆក់២នាក់ ចូលគុកបានសម្រេច

January 24, 2019 145

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានបញ្ជូនចោរឆក់២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ផល ផានិត (ហៅតួ) ភេទប្រុស អាយុ ២១ឆ្នាំ, ទី២-ឈ្មោះ សុខ វង្ស (ហៅក្តី) ភេទប្រុស អាយុ១៩ឆ្នាំ។

ក្រោយការសាកសួរពីសមត្ថកិច្ច ចោរឆក់ទាំង២នាក់ បានសារភាពឲ្យដឹងថា នៅមុនធ្វើសកម្មភាពរូបគេទាំង២នាក់ បានផឹកស៊ី និងជក់គ្រឿងញៀនជាមួយគ្នា នៅផ្ទះជួល ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់មកពួកគេទាំងពីរ បានជិះម៉ូតូទៅចេញពីផ្ទះជួល ដើម្បីទៅលេងនៅកោះពេជ្រ លុះពេលជិះដល់ចំណុចជិតស្ពានហង្សកោះពេជ្រ ក៏ឃើញជនជាតិចិន២នាក់ កំពុងដើរលើដងផ្លូវ និងមានកាន់កាបូបជាប់ដៃ រូបគេទាំងពីរ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកការបូបពីជនរងគ្រោះបានសម្រេច ហើយបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ស្របពេលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃើញ ក៏ប្រដេញតាមរហូតដល់ចំណុចផ្លូវលេខ២៤២ កែងផ្លូវព្រះមុនីវង្ស បានឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង៕

Loading...