Kylian Mbappe បរិច្ចាគ​ប្រាក់​ច្រើន​ជាងគេ ក្នុង​​ការ​ស្វែង​រក​​​កីឡាករ​​អាហ្សង់ទីន Emiliano Sala

January 28, 2019 391

បាល់ទាត់ ៖ ការរៃអង្គាសប្រាក់ ដើម្បើបន្តស្វែងរកកីឡាករ Emiliano Sala ក្រោយពីបានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសទើបតែបាន ២ថ្ងៃប៉ុណ្ណោះ ពេលនេះគេទទួលបានចំនួនទឹកប្រាក់គ្រប់តាមចំនួន ដែលគ្រោងទុកនោះរួចទៅហើយ ដែលក្នុងនោះ​ក៏មានចំណែករបស់កីឡាករបាល់ទាត់ល្បីៗចូលរួមផងដែរ ហើយសម្រាប់វិភាគទានមួយចំណែកធំបំផុត គឺជារបស់កីឡាករវ័ក្មេង Kylian Mbappe ដែលបានបរិច្ចាគចំនួនទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីមានការប្រកាសពីភ្នាក់ងារកីឡាករបាល់ទាត់ Sport Cover។

បន្ទាប់ពីយន្ដហោះដែលកីឡាករ Emiliano Sala ដែលបានជិះធ្វើដំណើមកកាន់ក្លិប Cardiff City របស់ប្រទេសវ៉េល ក៏ត្រូវបានបាត់ខ្លួននៅលើច្រកតំបន់ English Channel រវាងប្រទេសបារាំង និងចក្រភពអង់គ្លេស កាលពីសប្ដាហ៍មុនពេលក្រុមប៉ូលីសបានធ្វើការស្វែងរកបន្ត ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ គឺពួកគេរកមិនឃើញអ្នកបើកបរ និងកីឡាករសញ្ជាតិអាស្សង់ទីនរូបនេះនោះទេ បន្ទាប់ពីនោះមកអាជ្ញាធរបារាំង និងចក្រភពអង់គ្លេស បានសម្រេចចិត្តបោះបង់ចោលការស្វែងរកប៉ុន្តែមហាជនដែលគាំទ្រកីឡាករ Sala បានបដិសេធមិនព្រមឲ្យបោះបង់ចោលការស្វែងរកនោះទេ។

ក្នុងនោះមានកីឡាករ Adrien Rabiot ដែលបានបរិច្ចាគ ២៥ ០០០អឺរ៉ូ,កីឡាករ Dimitri Payet បរិច្ចាគចំនួន ១០ ០០០អឺរ៉ូរួមចំណែកជាមួយកីឡាករ Alassane Plea (ក្លិប Gladbach) កីឡាករ Geoffrey Kondogbia (ក្លិប Valencia) កីឡាករ Ilkay Gundogan (ក្លិប Manchester City) និងកីឡាករ Corentin Tolisso (ក្លិប Bayern Munich) ផងដែរ។

ជាមួយនឹងទឹកប្រាក់ដែលរៃអង្គាសបាននេះ មានសេចក្ដីរាយការណ៍ថា ដំណើរការស្វែងរកកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីន ដែលបានបាត់ខ្លួននេះត្រូវបានចាប់ផ្ដើមឡើងវិញដោយប្រើទូក២ គ្រាដែលភ្នាក់ងារកីឡារបស់បារាំងមួយដែលបានប្រើរហសនាមថា Sport Cover ដែលអ្នកប្រកាសស្វែងរកការបរិច្ចាគនេះបានរួមចំណែកប្រមាណ ២០,០០០អ៊ឺរ៉ូផងដែរ៕

Loading...