មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បន្តពន្លឿនជួសជុលកំណាត់ផ្លូវលេខ៣១៥

January 29, 2019 230

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថាៈការងារជួសជុលលើកំណាត់ផ្លូវខេត្តលេខ៣១៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ស្ថិតនៅក្នុង ឃុំធ្លក និងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាពេលបច្ចុប្បន្ន សម្រេចលទ្ធផលបាន ៨៩% ហើយដោយសម្រេចបាន
ទី១-ការងារចាក់ក្រាលកៅស៊ូពីរស្រទាប់ ប្រភេទDBST ប្រវែង ៣.៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើម ១ម៉ែត្រ សង្ខាង ចន្លោះគ.ម១៤+៥០០ ដល់ គ.ម១៨+២០០ (ចំណាត់ថ្នាក់ផ្លូវ R4/U4) ។ 

ទី២-ការងារស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ប្រវែង ៣,៥០ម៉ែត្រ ទទឹង ៩ម៉ែត្រ កំពស់ ២,៥០ម៉ែត្រ និង ស្ថាបនាលូអង្កត់ផ្ចិត ០,៨០ម៉ែត្រ តាមបណ្តោយផ្លូវ ប្រវែង ៤៥០ម៉ែត្រ អណ្តូងលូ មានចំនួន ១៨ អណ្តូង។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថាៈចំពោះ ការងារជួសជុលផ្លូវខេត្តលេខ ៣១៤C បំបែកពីផ្លូវជាតិលេខ១៨(៣១៤D) ដល់ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ៦៣% ក្នុងនោះសម្រេចបានជាលទ្ធផលការងារលើកកំពស់តួថ្នល់ រួចក្រាលគ្រួសក្រហម ចាក់ក្រាលកៅស៊ូពីរជាន់DBST ប្រវែង ២.៧៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ទំហំ ២១.៣៥០ម៉ែត្រការ៉េ ក្រាលចិញ្ចើមក្រួសក្រហមទទឹង ១ម៉ែត្រសង្ខាង ចាប់ពីគ.ម ០០+០០០ ដល់គ.ម ០២+៧៥០រួមនិងការងារស្ថាបនាលូមុខកាត់ ០,៨ម៉ែត្រ មួយជួរកាត់ទទឹងផ្លូវប្រវែង ១០ម៉ែត្រ ចំនួន ០២កន្លែងទៀតផងដែរ៕ 

Loading...