អាជ្ញា​ធ​រ​ខណ្ឌដូនពេញចុះត្រួ​តពិ​និត្យរដ្ឋបាលទីតាំងអាណាធិបតេយ្យ​ និងសំណង់មិ​នរៀបរយដែលជាជំរកក្រុមចែកចា​យ ​ជួញដូរ និ​ងប្រើប្រា​​ស់​គ្រឿង​ញៀន​

January 30, 2019 138


ភ្នំពេញ ៖​ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក ស៊ីន វីរ: ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោកវរៈសេនីយ៍ឯក ​ទៀង​ ចន្ទ័សារ​ អធិការនគរបាលខណ្ឌដូនពេញ និងលោកវរៈសេនីយ៍ឯក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌដូនពេញ​ ដោយមានការចូលរួមសហការពីកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង១៤,០០នាទី​ រសៀល នាថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ​ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអាណាធិបតេយ្យ​ និងសំណង់មិនរៀបរយដែលជាជំរកក្រុមចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ស្ថិតនៅក្នុងភូមិ២​ និងភូមិ៣​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នេះដែរ កំលាំងគណ:បញ្ជាឯកភាពខណ្ឌ បានអនុវត្តទទួលបានលទ្ធផលដូចខាងក្រោម៖ 
១-ឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនចំនួន​១៥នាក់​ (ក្នុងនោះស្ត្រីចំនួន​ ០៨នាក់)​ បញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរបន្ត, 
២-រុះរើ​ជម្រកអាណាធិបតេយ្យ​ធ្វើអំពីឈើ ប្រក់សង្ក័សី និងតង់ បានចំនួន០៨ខ្នង និងបន្ទប់ជួលបានចំនួន០៤បន្ទប់ ដែលបន្ទប់នីមួយៗធ្វើអំពីឈើ​ ប្រក់សង្ក័សី​ ដែលជាជម្រកសម្រាប់ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿចាត់ការតាមច្បាប់៕

Loading...