បែកធ្លាយ លោកស័ក្តិ៥ សុខ រ័ត្ន កាន់លិខិតបង្គាប់ការ កៀបសង្កាត់ឈ្មួញប្រមូលលុយជួនលោកស ថេត ស្នងការល្បីពេញរាជធានីភ្នំពេញជិត១ខែនេះ

February 02, 2019 802

ភ្នំពេញ៖ មួយរយៈជិតមួយខែចុងក្រោយនេះ ត្រូវបានបែកធ្លាយនៅភាពមិនប្រក្រតីនៃអំពើពុករលួយប្រព្រឹត្តដោយលោកលោក ស័ក្តិ៥ សុខ រ័ត្ន តាមរយៈប្រើរូបភាពយកលិខិតបង្គាប់ការចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ របស់លោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលេខ០០៣.ល.ប.ក ជំរិតទារលុយពីឈ្មួញ ទីតាំងឃ្លាំងស្តុបទំនិញគេចពន្ធ, ការដំឡើងរថយន្តខុសលក្ខណះបច្ចេកទេស, ការរំលោភកម្មសិទ្ធបញ្ញា, ការចរាចរណ៍ទំនិញនិងផលិតផលក្លែងក្លាយ។
    យ៉ាងតិចមាននាយនគរបាលចំនួន១៣រូបស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស័ក្តិ៥ សុខ រ័ត្ន ដើម្បីប្រមូលសេដ្ឋកិច្ចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតាមរយៈការដើរយកប្រាក់ជំរិតទារពីឈ្មួញតាមទីតាំងខាងលើដោយបន្លំ បន្លាចឈ្មួញប្រើឈ្មោះ លោកស្នងការ អះអាងយកកញ្ចប់ទាំងនេះ ដើម្បីយកទៅប្រគល់អោយលោកផ្កាយ៣ស ថេត ស្នងការរាជធានីភ្នំពេញ។ ប៉ុន្តែមន្ត្រីទម្លាយថា៖ លោកស្នងការ ចេញលិខិតបង្គាប់ការអោយទៅស្រាវជ្រាវ បង្ក្រាបបទល្មើសទាំងនោះ មិនមែនទៅដាក់ខែនិងជម្រិតទេ។
    បើទោះជាគេពុំទាន់បានទំលាយពីតួរលេខនៃប្រាក់ដែលឈ្មួញបង់អោយលោក ស័ក្តិ៥ សុខ រ័ត្ន នោះក៏ដោយក៏ទំហំនៃអំពើពុករលួយត្រូវបានគេទំលាយថាចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មកទល់និថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកសុខ រ័ត្ន បានប្រមូលលុយពីឈ្មួញដោយលក្ខណៈទ្រង់ទ្រាយធំ ខណៈគាត់(សុខរ័ត្ន) មានជំនាញស្រាប់ក្នុងការគៀបសង្កាត់ឈ្មួញ។ដូច្នេះលិខិតបង្គាប់ការមានសុពលភាពត្រឹមថ្ងៃទី០៨ខែគុម្ភៈ ឆ្នាំ២០១៩ មានរយះពេលខ្លីពេក ទើបលោក សុខ រ័ត្ន ប្រឹងប្រមូលនិងលេចចេញនៅបាតុភាពមិនថ្លៃថ្នូរត្រង់ថាប្រកូកប្រកាសឈ្មួញរកសុីដូចការបញ្ជាក់ខាងលើត្រូវតែបង់លុយអោយខ្លួនមិនត្រូវបង់អោយលោកផ្កាយ១ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនប្រឆាំងបទល្មើសសេដ្ឋិកិច្ចនោះទេ។ លោក សុខ រ័ត្ន ថែមទាំងអះអាងប្រាប់ឈ្មួញទៀតថា ខ្លួនជាមនុស្សដែលលោកស្នងការអោយប្រមូលសេដ្ឋិកិច្ចនិងជាមនុស្សលោកស្នងការទុកចិត្តបំផុត។ បុគ្គល សុខ រ័ត្ន ព្យាយាមធ្វើអោយបែកពាងប្រហុក ជៈក្លិនសាយភាពហើយ ដល់លោកស្នងការ បើសិនជាគាត់ងប់ងល់និងលាភសក្ការៈ ផ្ទុយពីគោលការណ៍លិខិតបង្គាប់ការនោះ។
   សូមបញ្ជាក់ថាលោក សុខ រ័ត្ន នេះជាប៉ូលិសសេដ្ឋកិច្ចនៅក្រសួងមហាផ្ទៃទេបែជាមកធ្វើការអោយប៉ូលិសសេដ្ឋកិច្ចក្រុងទៅវិញ ឫមួយលោកសុខ រ័ត្ន មានជំនាញខាងប្រមូលសេដ្ឋកិច្ចពីឈ្មួញជួនលោកផ្កាយ៣ស ថេត ទេដឹងទើបមកធ្វើការខុសកន្លែងបែបនេ...? តើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានដឹងដែឫទេ...? ពិសរសសម្តេច ក្រឡាហោម ស ខេង នាយឧត្តមសេនីយ៍ នេត សាវឿន និងឯកឧត្តម ឱម យិុនទៀង គួតែចាត់អោយមន្ត្រីក្រោមឱវាទចុះទៅពិនិត្យនិងសើបអង្គេតអោយបានត្រឹមត្រូវកុំអោយលោកផ្កាយ៣ ស ថេត ធ្វើអ្វីតាមអំពើចិត្តព្រោះសំអាងលើលិខិតបេសកម្មផងនោះ។
   គួរំលឹកថា៖ សព្វថ្ងៃនេះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្កាត់ធ្ងន់ថា មន្ត្រីទាំអស់ត្រូវតែបំរើរាស្ត្រ មិនមែមែនទៅជាន់ករាស្ត្រនោះទេ ដូច្នេះលោកសុខ រ័ត្ន និងបក្ខពួកកុំចេះតែហ៊ានប្រព្រឹតអំពើពុករលួយផ្តេសផ្តាសអោយសោះ។
  ពាក់ព័ន្ធករណីនេះ លោក សុខ រ័ត្ន អង្គភាព«CSN DAILY»មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយទូរស័ព្ទចូល មានអ្នកលើកទូរស័ព្ទ បញ្ជាក់ថាគាត់ មិនមែនឈ្មោះ សុខ រ័ត្ន ទេ គឺឈ្មោះ ពៅ នៅខេត្តកំពង់ស្ពឺ។
  អង្គភាព«CSN DAILY»នឹងបង្ហាញឈ្មោះនាយនគរបាលទាំង១៣រូប ដែលលោកសុខរ័ត្ន អោយប្រមូលសេដ្ឋកិច្ច តាមទីតាំងឃ្លាំងស្តុបទំនិញគេចពន្ធ, ការដំឡើងរថយន្តខុសលក្ខណះបច្ចេកទេស, ការរំលោភកម្មសិទ្ធបញ្ញា, ការចរាចរណ៍ទំនិញនិងផលិតផលក្លែងក្លាយ ដ៏ល្បីពេញរាជធានីភ្នំពេញនេះ៕

Loading...