បរទេសចំនួន២៧នាក់ មាន២សញ្ជាតិត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួន

June 13, 2018 611

ភ្នំពេញ៖ ជនជាតិបរទេប្រុសស្រីចំនួន២៧នាក់ ស្រី ១២នាក់ (មាន២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមចំនួន ២៦នាក់ ស្រី ១២នាក់ និងបុរសជនជាតិសូម៉ាលីចំនួន ០១នាក់)ត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួនក្នុងករណីលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ទិដ្ឋានការហួសកំណត់ ឯកសារ លិខិតឆ្លងដែន មិនត្រឹមត្រូវ ។

ការចុះបង្ក្រាបនេះកាលពីថ្ងៃអង្គារទី១២ខែមិថុនា ឆ្នាំ២០១៨ ដែលមាន២ទីតាំង ទីតាំងទី១/ ក្នុងហាុងកាហ្វេ ផ្លូវលេខ២២៣, ៣៣៦ សង្កាត់ផ្សារដើមគរ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន ១៣នាក់ ស្រី ០៥នាក់
ទីតាំងទី២/ក្នុងហាងកាហ្វេ បេនឡានផនលីម ហាងលក់បាយ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត, ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង និងគល់ស្ពានស្ទឹងមានជ័យ ខណ្ឌទួលគោករាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន ១៣នាក់ ស្រី ០៧នាក់ ។

ក្នុងកិច្ចប្រតិបត្តិការនេះដឹកនាំដោយឧត្តមសរនីយ៍ឯក អ៊ុក ហៃសីឡាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនិងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែ។

 នគរបាលអន្តោប្រវេសន៍បានអោយដឹងថា
 ដោយឡែកជនជាតិសូម៉ាលីចំនួន ០១នាក់ បានលួចស្នាក់នៅហួសទិដ្ឋការចំនួន ១២ខែ (ត្រូវបានរក្សាទុក ដើម្បីត្រៀមបណ្តេញចេញទៅស្រុកកំណើតវិញ)
-ចំពោះជនបរទេសណាដែលស្នាក់នៅគ្មានលិខិតឆ្លងដែន និងគ្មានឯកសារត្រឹមត្រូវ នឹងត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងដាក់ឈ្មោះក្នុងបញ្ជីគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍៕

Loading...