រថភ្លើងបុកនិងរថយន្តបែនដឹកដីលាន់ដូចរន្ទះផ្អើលគេឯងទាំងព្រឹក

February 11, 2019 95

ខេត្ត​ព្រះសីហនុ​:រថយន្តបែនដឹកដីបេីកបរខ្វះការប្រុងប្រយត្ន័ឡេីងលេីផ្លូវរថភ្លេីងស្រាប់តែមានរថភ្លេីងមួយខ្សែបុកពេញទំហឹងបណ្តាលអោយក្បាល់ដាច់ពេញពីរផ្លូវ

ហេតុការណ៍នេះបានកេីតឡេីងកាលពីរថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំ​ ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០:១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើបានបុកនឹង រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក ។ គ្រោះថ្នាក់នេះពុបណ្ដាលឲ្យមានអ្នករងរបួសទេ ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ 
 បច្ចុប្បន្ន រថយន្ត ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

Loading...