ចិន និងចិន បាញ់បោះនៅក្នុងខារ៉ាអូខេ ឡាហ្វីរ៉ា បង្ករបួសស្នាម ផ្អើលក្រុងប៉ោយប៉ែត

February 11, 2019 87

ប៉ោយប៉ែត​ ៖ រឿងរ៉ាវផ្ទួនៗគ្នានៅក្រុងប៉ោយប៉ែតមិនទាន់បាត់ផកសែងនៅឡើយករណីជនមិនស្គាល់មុខយកគ្រាប់បែកឆ្នៃមកបង្កៃនៅក្នុងកាស៊ីណូ តែនៅយប់ថ្ថៃទី១១ខែមករាឆ្នាំ២០១៩នេះមានករណី ចិននិងចិនបាញ់បោះនៅក្នុងខារ៉ាអូខេ បង្ករបួសស្នាម ធ្វើឲ្យមានការភ្ញាក់ផ្អើលត្រង់ចំណុចKTVខារ៉ាអូខេ ឡាហ្វីរ៉ា១ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ករណីផ្ទុះអាវុធដែលកើតឡើងរវាងស្ទាវ២ក្រុម បង្កឡើងដោយជនជាតិចិនដូចគ្នា ដែលធ្វើឲ្យមានជនជាតិចិនម្នាក់ រងរបួសធ្ងន់ ដោយការបាញ់និងវាយប្រហារពីក្រុមម្ខាងទៀត របួសត្រង់ភ្លូវខាងស្តាំ ក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ ទោះយ៉ាងណាជនជាតិចិន រងរបួសនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។

យោងតាមកាម៉ារ៉ាសុវត្ថភាពចេញពីហាងខារ៉ាអូខេខាងលើ បានបញ្ជាក់ថា ស្ទាវ២ក្រុមនេះបានរត់ដេញវាយដោយប្រើដំបងដែកគ្រលាស់ និងមានកាំភ្លើងរត់ដេញពីក្នុងបន្ទប់ខារ៉ាអូខេ ចេញមកបរិវេណខាងក្រៅផងដែរ។

ប្រភពបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែឆ្នាំដដែលនេះ គេឃើញមានវត្តមានព្រះរាជអាជ្ញាអមសាសាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

Loading...