រថយន្តបែនដឹកខ្សាច់បើកលឿននោះលឿនរេចង្កូតឡើងសួនច្បាបុក មហាវិថីឈ្នះឈ្នះ

February 11, 2019 139


ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ បែនកង់១០ ដឹកខ្សាច់មួយគ្រឿង សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូត បុកចំស្លាកវិមានឈ្នះឈ្នះ

ករណីចរាចរណ៍រថយន្តបែនកង់ ១០បើកឡើង សួនផ្លូវនេះកើតឡើងពេលរសៀល ថ្ងៃច័ន្ទ ទី១១ ខែកម្ភៈ ឆ្នាំ២០១៩វេលាម៉ោង១:៣០នាទីនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បែនកង់១០ ពាក់ស្លាក់(លេខភ្នំពេញ 3A-3905)បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក បើនៅខាងមុខហើយព្យាយាមវ៉ាជែងម្ចាស់រថយន្ត ដឹកខ្សាច់ ខ្លាចប៉ះរថយន្តនៅពីមុខក៏រេចង្កូតឡើងលើសួន ហើយជ្រុលទៅបុកនឹង ស្លាកមហាវិថីឈ្នះឈ្នះ រងការខូចខាត បន្តិចបន្តួច សំណាងល្អក្នុងករណីគ្រោះចរាចរណ៍មិនបង្កឲ្យមានអ្នករងរបួស ចំណែករថយន្តខូចខាតយ៉ាងដំណំផ្នែកខាងមុខ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ ភ្លាមៗនោះម្ចាស់ រថយន្តក៏បានហៅ ជាងរថយន្តដើម្បី ជួសជុលយករថយន្តចេញពីកន្លែងកើតហេតុ
ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

Loading...