អ្នកច្បាប់លើកឡើងថាការដោះលែងអ្នកបើកបររថយន្តអោយមានសេរីភាព ខណះជនរងគ្រោះនិងសាច់ញាត្តិកំពុងស្រែករកយុត្តិធម៌ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយរថយន្តគឺជាកាបំពានច្បាប់

February 11, 2019 149


កំពត៖កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅរង់ចាំមើលពន្លឺយុត្តិធម៌ផ្តល់ជូនជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយរថយន្ត បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ខណះដែលកើតហេតុហើយភ្លាមៗ ម្ចាស់រថយន្ត និងរថយន្ត ត្រូវបាននគរចរាចរណ៍ស្រុកទឹកឈូកធ្វើការឃាត់ខ្លូន និងយកវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិនគរបាលដ្ឋបាលកោះតូច ស្រាប់តែលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពតបញ្ជារទៅអោយកូនចៅអោយអនុញ្ញាត្តិអោយម្ចាស់រថយន្តនិងរថយន្តចេញពីប៉ុស្តិរដ្ឋបាលគរបាលកោះតូច ខណះជនរងគ្រោះកំពុងបញ្ជូនទៅមន្ទីរពេទ្យក្នុងសភាពធ្ងន់ធ្ងរ៕ អ្នកច្បាប់មួយរូបលើកឡើងថាការដោះលែងអ្នកបើកបររថយន្តអោយមានសេរីភាព ខណះជនរងគ្រោះនិងសាច់ញាត្តិកំពុងស្រែករកយុត្តិធម៌ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយរថយន្តគឺជាកាបំពានច្បាប់ ទោះបីជារថយន្តនៅត្រូវក៍ដោយ ក៍ត្រូវតែមានការចរចារណាមួយអោយសម្យហេតុផលដែរពោលគឺទុកអោយមានការតទល់មុខគ្នារវាងភាគីខាងម៉ូតូ និងភាគីខាងរថយន្ត ៕

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនោះដែរមន្ត្រីតុលាការខេត្តកំពតមួយរូបសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ប៉ូលីស
គួរតែរាយការណ៍ជូនព្រះរាជអាជ្ញាពីករណីដែលកើតឡើងនិងសុំគោលការណ៍ឃាត់ខ្លួន ឬមិនឃាត់ខ្លួន ទោះបីខាងរថយន្តត្រូវ ខាងម៉ូតូខុសក៍ដោយ ហើយមានរបាយការណ៍ណាមួយបញ្ជាក់ថាភាគីខាងណាត្រូវ ឬខុសដែរ ដើម្បីងាយស្រួលដល់ព្រះរាជអាជ្ញាមានការពិចារណាចាត់ការ
ទៅតាមផ្លូវច្បាប់៕

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៩នៅចំណុចគីឡូម៉ែត្រលេខ១២ ភូមិកោះតូច ឃុំកោះធំ ស្រុកទឹកឈូ ខេត្តកំពត៕  

ជនរងគ្រោះមានឈ្មោះ ញើង អាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕ ចំណែកឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ្ណ៕

បើតាមឈ្មោះ ញើង អាង ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកCBR  ស្លាកលេខ កណ្តាល 1S 7369 ក្នុងទិសដៅពីកើត ទៅទិសខាងលិច (កំពត ទៅកំពង់សោម)  ក្នុងល្បឿនធម្មតាលុះដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកហៃឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AP  7453 បើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងកើតទៅទិសខាងលិចដូចគ្នា ស្រាប់តែរថយន្តបត់ឆ្វេងក្នុងល្បឿនលឿន ធ្វើអោយអ្នកបើកបរម៉ូតូវាក់អើរក៍ជ្រុលទៅប៉ះជាមួយរថយន្តតែម្តង បណ្តាលអោយអ្នកបើកម៉ូតូឌួលបោកខ្ទប់ទៅនិងថ្នល់រងរបួសជាទម្ងន់រួចរថយន្តបើករត់រហូតប្រជាពលរដ្ឋដេញឃាត់បានប្រគល់អោយសមត្ថកិច្ច៕ 

ពាក់ពន្ធ័បញ្ហារនេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ចាក់តាមទូរសព្ឌ័ថា លោកពិតជាបានអនុញ្ញាត្តិអោយភាគីខាងរថយន្តនិងរថយន្តទៅពិតមែន ដោយលោកមើលឃើញថាខាងរថយន្តអតខុស ភាគីខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងបើកម៉ូតូទៅបុករថយន្ត៕

លោក សែម វិសុទ្ធ វេជ្ជះបណ្ឌិតនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល បានបញ្ជាក់ពីស្ថានភាពជម្ងឺរបស់ជនរងគ្រោះថា តាំងពីបញ្ជូនអ្នកជំងឺ និងមកដល់ពេលនេះគឺជំងឺមានសភាពធ្ងន់ធ្ងរ ភ្នាត់ឆ្អឹងត្រគៀក បាក់ និងបែកឆ្អឹងត្រកៀក ប៉ះពាល់ក្បាល និងដៃ  ត្រូវការដាក់ដែកនិងវះកាត់ប្រើរយះពេលយ៊ូរក្នុងការព្យាបាល៕

អ្នកមីង ដុស ស៊ាវ អាយុ៥៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានលើកដៃដប់សំពះសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់អោយជួយរកយុត្តិធម៍ជូនកូនគាត់ផង ដែលកូនរបស់គាត់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខណះអ្នកបើករថយន្តត្រូវបានលោកស្នងការដោះលែងអោយមានសេរីភាពគ្មានភាពទំនួលខុសត្រូវ៕

Loading...