ស្នងការ​រាជធានីភ្នំពេញ​ បង្កេីត​ក្រុម​អន្តរាគមន៍​ពិសេស​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​  

February 11, 2019 157

ភ្នំពេញ​៖លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ សម្រេចបង្កេីតក្រុមអន្តរាគមន៍ពិសេសសម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​ចំនួន៣ក្រុម​ ដោយមានការឯកភាពពី​គណៈ​បញ្ជាការឯកភាពសាលារាជធានីភ្នំពេញ​ ។
លោក​ ស​ ថេត​ ថ្លែង​នៅ​ថ្ងៃទី​១១​ ខែ​កុម្ភៈ​ នេះ​ថា​ ក្រុមនេះ​ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀលរាល់ថ្ងៃ​ ។ ទប់ស្តាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​ ។
សុំអោយកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងអោយបានធូរស្បេីយ​ មិនត្រូវឈលេីថ្នល់មេីលការកកស្ទះឡេីយ​ ។
ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ​ ហេីយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ​ ។
ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់​ ។
ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដេីម្បីចាប់អ្នកប្រព្រឹត្ត​បទល្មេីសចរាចរណ៍​ ៕

Loading...