មិនឃើញងើបមកដាំបាយដូចរាល់ដងឆ្ងល់បើកទ្វារស្លាប់បាត់ខណ្ឌដង្កោ

February 13, 2019 110

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ដេកស្លាប់ក្នុង ការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែង ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសាងសង់ផ្ទះល្វែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមការៀបរាប់ពីក្មួប្រុសរបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះទើបតែមកពីលេងស្រុកកំណើតនៅឯខេត្តកំពង់ធំ កាលពីវេលាម៉ោង១១ទី១២ខែកុម្ភៈឆ្នាំ២០១៩ ពេលមកដល់ការដ្ឋានសំណង់ក៏ធ្វើការរហូតដល់ម៉ោង៥ទើបឈប់សំរាក
ប្រភពពីកម្មករសំណង់ដែលធ្វើការកន្លែងជាមួយគ្នាបានអោយដឹងថា កន្លងមកជនរងគ្រោះតែងតែក្រោកពីព្រឹកព្រលឹមដើម្បីដាំបាយទុកហូប តែពេលព្រឹកកើតហេតុនេះជនរងគ្រោះមិនបានក្រោកដូចសព្វដងទើបពួកគាត់នាំគ្នាទៅដាស់ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយនិងរឹងទៀតផងមិនដឹងថាស្លាប់តាំងម៉ោងប៉ុន្មាននោះទេ។ 
សពជនរងគ្រោះមានឈ្មោះ ឈឹម សុីណង. ភេទប្រុស អាយុ៦១ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិបារាយ៍តូច ឃុំបាយរាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងរាយការណ៍ទៅកម្លាំងជំនាញផ្នែកកោសល្យវិច្ច័យដើម្បីចុះធ្វើកាពិនិត្យលើសពជនរងគ្រោះ។ រួចសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ និងប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕

Loading...