នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនជាតិវៀតណាមពីបទរក្សាទុកសារធាតុញៀនដោយខុសច្បាប់

June 13, 2018 225


ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។កាលពីថ្ងៃពុធ​ ១កើត​ ខែបឋមសាធ ឆ្នាំច​ សំរឹទ្ធិស័ក​ព.ស២៥៦២​ ត្រូវនឹង​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២៣និង០០នាទីចំនុចផ្លូវជាតិលេខ៥  ក្រុមទី៥  ភូមិមិត្តភាព  សង្កាត់ឬស្សីកែវ ខណះ កំលាំងចំរុះចុះរឹតបណ្តឹងច្បាប់ចរាចរណ៏ផ្លូូវគោក។              សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះទី
១/  ឈ្មោះង្វៀង យុាំងយីវ ភេទប្រុស  អាយុ២១ ឆ្នាំជនជាតិ វៀតណាមមានទីលំនៅ
ផ្ទះលេខផ្លូវលំភូមិ ឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ    មុខរបរ លក់ត្រី ។
២/ឈ្មោះវ៉ាន់  ស្រីលីន   ភេទស្រី  អាយុ១៥ឆ្នាំ  ទីលំនៅផ្ទះ  ផ្លូវលំ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរ មិពិតប្រាកដ(ប្រើប្រាស់)។
  សម្ភារះដកហូត១/ម្សៅក្រាមសថ្លាចំនួន០១កញ្ចាប់តូច ២/ ម៉ូតូមួយគ្រឿងម៉ាកគុប ពាក់ស្នាកលេខ ខ ៧៥៨៩ភព១។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងបន្តការស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី។
ទិសដៅបន្ត អនុវត្តតាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌប៉ុស្តិ៍ បន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបជាប្រចាំ៕

 

Loading...