កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកម្លាំងអន្តរាគន៍ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំ៥កញ្ចប់ធំនិង៤កញ្ចប់តូច

February 21, 2019 107


ភ្នំពេញ ៖ក្រោមការដឹកនាំ អនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក យឹម សារ៉ាន់អធិការនគរបាលខណ្ឌត្រូវតែបង្ការនិងបង្ក្រាបរាល់បទល្មើស ជាពិសេស បញ្ហាគ្រឿងញៀន ទើបកម្លាំង ពិសេសដែលមានផ្នែកសន្តិសុខនិងអន្តរាគមន៍ បានដាក់ការតាមដាននិងស្រាវជ្រាវ តាមជំនាញ ឈានដល់ការ ចុះបង្ក្រាបជាក់ស្តែងជនសង្ស័យចំនួន៣នាក់ ។
ដែលជាមុខសញ្ញាជួញដូរថ្នាំញៀន ហើយកម្លាំងធ្វើការឆែកឆេរ និង ដកហូតបានថ្នាំ៩កញ្ចប់ ក្នុងនោះមានធំ៥កញ្ចប់តូច៤កញ្ចប់

ក្នុងការចុះបង្រ្កាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២១ខែកម្ភៈឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួលលេខ២២ញរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់​ ចោមចៅ១​ ខណ្ឌពោធិ៍​សែនជ័យ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជនសង្ស័យទី១ឈ្មោះ រស់​ វណ្ណះ​ ភេទបភេទប្រុស​៣៦ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ។

ជនសង្ស័យទី២ឈ្មោះ​ យ៉ៃ​ ពន្លក ភេទប្រុសអាយុ២៨ឆ្នាំ​ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ។

ជនសង្ស័យទី៣ឈ្មោះ​ ផល​ ភុង​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅមិនពិតប្រាកដ។ ដកហូតបានថ្នាំញៀន៤កញ្ចប់តូចនិង១កញ្ចប់ធំ​។ 

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

Loading...