លោក សុខ ពេញវុធ  អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌដូនពេញ ចូលរួមពិធីបុណ្យ៧ថ្ងៃ ឧបាសិកា ប៊ុត បូថាន់ ម្តាយបង្កើត លោក សុក ពិសី នាយរងរដ្ឋបាលខណ្ឌដូនពេញ នៅខេត្តកំពង់ឆ្នាំង

March 02, 2019 96

   កំពង់ឆ្នាំ៖ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញដឹកនាំមន្ត្រីក្រោម ឱវាទរដ្ឋបាលខណ្ឌដូនពេញ នឹងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចូលរួមពិធីបុណ្យ៧ថ្ងៃ ឧបាសិកា ប៊ុត បូថាន់ ម្តាយបង្កើត លោក សុក ពិសី នាយរងរដ្ឋបាលខណ្ឌដូនពេញបានទទួលមរណៈភាព កាលពីថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ បច្ច័យសម្រាបចូលបុណ្យរួមមាន អង្ករចំនួន៦បាវ ស្មើនិង១៨០គីឡូក្រាម ទឹកសុទ្ធ៦កេស ទឹកក្រូច៦កេស និងថវិកាចំនួន១លានរៀល៕

Loading...