កម្ពុជា ប៉ះក្រុមជម្រើសជាតិបង់ក្លាដេស ក្នុងមិត្តភាពល្ងាចនេះ ក្រោយខកខានជួបគ្នា ១០ឆ្នាំ

March 09, 2019 76

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមភ្ញៀវបង់ក្លាដេស នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្រោយខកខានជួបគ្នាអស់រយៈពេល ១០ឆ្នាំមកនេះ ក្នុងនាមក្រុមស្ថិតនៅទ្វីបអាស៊ីដូចគ្នា។

ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នា ២ដង និងចុងក្រោយកាលឆ្នាំ២០០៩ ខណៈកម្ពុជាបានចាញ់បង់ក្លាដេស ០-១ និងលេងស្មើ ១-១ ក្នុងមិត្តភាពអន្តរជាតិក្នុងឆ្នាំ២០០៧។

ការប្រកួតនេះដែរ ត្រូវបានធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ និងវាស់ស្ទង់សមត្ថភាពកីឡាករក្មេងៗ ដើម្បីត្រៀមចូលលេងវគ្គជម្រុះពានរង្វាន់ AFC U23 Championships 2020 ខណៈគ្រូបង្វឹកទាំងសងខាងនឹងប្រើកីឡាករយុវជនភាគច្រើនដូចគ្នា៕

Loading...