ផ្អើលទាំងយប់!​ បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់មានស្នាមអារ.ក សង្ស័យឃាតកម្ម

March 11, 2019 568

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានមិត្តភក្តិរួមការងារ ចូលទៅប្រទះឃើញស្លាប់នៅក្នុងបន្ទប់ មានស្នាមអារកឈាមហូរឡើងកក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់កន្លែងសម្រាក ឃ្លាំងក្នុងបរិវេណទល់មុខរោងចក្រ សឺពីយ៉ា ខេមបូឌែ ហ្គាមេន មានទីតាំងតាមបណ្ដាយផ្លូវលំ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមព័ត៌មានបឋមពីកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅកន្លែងឃ្លាំងស្តុកអីវ៉ាន់រោងចក្រខាងលើ ជនរងគ្រោះស្នាក់នៅគ្នា២នាក់ ហើយកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ មិនបានស្នាក់នៅជាមួយឡើយ រវល់តែ ទៅដកផ្ទះសង្សារ ពេញមួយថ្ងៃ ហើយព្យាយាមទូរស័ព្ទ មកជនរងគ្រោះ តែមិនលើកទទួល ឆាតក៏មិនឆ្លើយតប រហូតមកដល់យប់ថ្ងៃទី១០ ខែមីនា មុនភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ជាមិត្តរួមការងារ ស្នាក់នៅជាមួយជនរងគ្រោះរូបនោះ បានត្រឡប់មកដល់រោងចក្រវិញ បន្ទប់ឃ្លាំងកន្លែងដេកសម្រាកនោះ ត្រូវបានជាប់សោ ព្យាយាមទូរស័ព្ទរកជនរងគ្រោះ តែមិនលើក ទើបហៅសន្តិសុខមកជួយផ្លោះរបងចូល ហើយគាស់ទ្វារ ចូលក្នុងបន្ទប់ ទើបប្រទះឃើញ ជនរងគ្រោះ ដេកស្លាប់ មានស្នាមអារក ឈាមហូរកកបាត់ទៅហើយ ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច នៅវេលាម៉ោង​ជាង៩យប់ថ្ងៃដដែលនេះ​។

ភ្លាមៗសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ បានចុះទៅកំពុងធ្វើការ ពិនិត្យជាក់ស្តែង ដើម្បីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ៕

Loading...