អាជីវករផ្សារឈូកមាស ផ្ទុះការតវ៉ាលើកគ្នាទៅកាន់ស្នាកការក្រុមហ៊ុនទាមទាបញ្ចុះតម្លៃតូបនិងកុត្រា៤ឆ្នាំ១០០

March 14, 2019 405


ភ្នំពេញ៖ អាជីវករប្រមាណ១០០នាក់បានផ្ទុះការតវ៉ាលើកគ្នាទៅកាន់ស្នាកការក្រុមហ៊ុនដើម្បីទាមទាបញ្ចុះតម្លៃតូបនិងកុត្រា៤ឆ្នាំ
អាជីវករទាំងអស់ ចំនួន ២២១តូបបានផ្ទុះការវ៉ា លើកបដា ,រូបថតសម្តេច តេជោ ហ៊ុន សែននិងសម្តេច កិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ហើយ បានលើកគ្នា ទៅកាន់ស្នាក់ការក្រុមហ៊ុន បុរីពិភពថ្មី ដែលស្ថិតនៅក្បែរផ្សារអីអន២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដើម្បីទាមទារអោយថៅកែផ្សារបញ្ចុះតម្លៃតូបនិងបន្តកុងត្រាថ្មីរយះពេល ៤ឆ្នាំ 
ការតវ៉ាបានផ្ទុះឡើង កាលពីវេលាម៉ោង ប្រមាណ៨ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ ២០១៩ ដោយអាជីវករ បានបិតតូបជួបប្រមូលគ្នា នៅផ្សារឈូបមាស ដែលស្ថិតនៅភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយ ប្រមាណកន្លះម៉ោងក្រោមកក៍បានលើកគ្នា ទៅកាន់ស្នាក់ការបុរីពិភពថ្មី ។
តាមអាជីវករ បានអោយដឹងថា  ការលើកគ្នា តវ៉ា នេះបន្ទាប់ពីថៅកែផ្សារឈូកមាស បានចេញសេចក្តីជួនដំណឹងដល់អាជីវករ ទាំងអស់ អោយនាំ គ្នា ទៅបន្តកិច្ចសន្យាថ្មី នៅថ្ងៃទី១៨ខែមីនា ឆ្នាំ ២០១៩នេះ  ព្រមទាំងបញ្ជាក់ថា កិច្ចសន្យាថ្មី មានតែ១ឆ្នាំ , ត្រូវបង់ផាស៊ីប្រចាំខែចំនួន១៥០០០រៀលក្នុង១តូបនិង ឡើងថ្ងៃឈួល ចំនួន ៥ភាគរយទៅតាមតម្លៃតូបនីមួយៗក្នុងមួយខែ ។  បន្ទាប់ពីឡើងតម្លៃតូប អាជីវករ ក៍បានធ្វើការតវ៉ា  ហើយ ត្រូវបានក្រុមហ៊ុន ក៍បានដាក់ជម្រើសចំនួន២ ,ជម្រើសទី១.កុងត្រាចំនួន២ឆ្នាំ, ឆ្នាំ ទី១ តម្លៃតូបនៅដដែលនិងឆ្នាំទី២ តម្លើង៥ភាគរយនិងជម្រើសទី២.កុងត្រារយះពេល៤ឆ្នាំ ,ឆ្នាំទី១តម្លៃតូបនៅដដែល, ឆ្នាំ ២តម្លើងឈ្មួលតូប៥ភាគរយ, ឆ្នាំ៣ ឡើង១០ភាគរយនិងឆ្នាំ ទី៤ឡើង១៥ភាគរយ។
អាជីវករ ក៍បានបន្តទៀត ថា ដោយ ដោយតែក្រុមហ៊ុនតម្លើង តូប អាជីវករ ក៍បានជួបប្រមូលផ្តុំលើកគ្នា មកទាមទារនៅស្នាក់ការក្រុមហ៊ុន តែម្តង។
តាមអាជីវករបានអោយដឹងទៀតថា នៅក្នុងការតវ៉ាពួកគាត់សំណូមពរដោយជ្រើសរើសជម្រើសទី២  អោយក្រុមបន្តកិច្ចរយះពេល៤ឆ្នាំ ប៉ុន្តែសូមអោយលោកឧកញ៉ាហុង ពីងមេត្តា សម្រួលលក្ខខណ្ឌខ្លះក្នុងការតម្លើង ថ្លៃឈ្មួលតូប ដូចខាងក្រោម១.ឆ្នាំទី១ រក្សាតម្លៃឈ្មួល នៅដដែល,២. ឆ្នាំទី២តម្លៃឈ្មួលឡើង ៥ភាគរយ, ៣.ឆ្នាំ ទី៣រក្សាតម្លៃថេរ៥ភាគរយ,និង៤. ឆ្នាំទី៤រក្សាតម្លៃថេរ៥ភាគរយ។
តាមអាជីវករ បានបន្តទៀត  ផ្សារឈូកមាសកន្លងមកតម្លៃឈ្មួលតូបចាប់ពី១០០ដុល្លារ រហូតដល់៣៦០ដុល្លារ ក្នុងមួយខែ ទៅតាមតូបនីមួយៗ ហើយកុងត្រារយះពេល ចំនួន៤ឆ្នាំ ស្រាប់តែដល់កុងត្រាថ្មី ក្រុមហ៊ុនបានឡើងថ្លៃនិងកុងត្រាតែរយះពេល២ឆ្នាំទើបអាជីវករផ្ទុះការតវ៉ា។
នៅព្រឹកនោះ  គេឃើញ លោកហោ វាសនា អភិបាលរងខណ្ឌសែនសុខ ក៍បានចុះទៅជួបសម្របសម្រួលជាមួយអាជីវករ ហើយ ទទួលយកសំណើរ ដើម្បីជួបជាមួយក្រុមហ៊ុន ធ្វើការដោះស្រាយ។ដោយឡែកក្រុមហ៊ុន ហៅតំណាងទៅជួបនិងបានទទួលយកសំណើរដែរហើយ ក៍សន្យាថាស្នើរទៅក្រុមហ៊ុន ដើម្បីសម្របសម្រួលដោះស្រាយផងដែរ៕

Loading...