សហរដ្ឋអាមេរិក នឹងមិនពិភាក្សាអំពីប្រតិបត្តិការ វាយលុករបស់តួកគី នៅក្នុងប្រទេសស៊ីរី

March 14, 2019 123

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកមួយរូប បានប្រាប់កាសែតរ៉យទ័រ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងមិនពិភាក្សាអំពីប្រតិបត្តិការ វាយលុករបស់តួកគី នៅប្រទេសស៊ីរីភាគខាងជើង ជាមួយនឹងប្រទេសតួកគីនោះទេ និងជឿថា ប្រតិបត្តិការបែបនេះ មិនចាំបាច់នោះទេ ដើម្បីដោះស្រាយក្តីព្រួយបារម្ភសន្តិសុខ របស់ទីក្រុងអង់ការ៉ា។

ប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានលើកឡើងនូវសម្តីរបស់មន្ត្រីការពារជាតិតួកគីមួយរូប កាលពីថ្ងៃអង្គារថា ទីក្រុងអង់ការ៉ា នឹងធ្វើការពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី អំពីប្រតិបត្តិការវាយលុកដ៏មានសក្ដានុពល នៅក្នុងតំបន់នៃប្រទេសស៊ីរីភាគខាងជើង ដែលគ្រប់គ្រងដោយកងកម្លាំង ប្រយុទ្ធដឹកនាំដោយពួកឃឺដ។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ បានឲ្យដឹងយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនឹងមិនពិភាក្សាគ្នា ជាមួយតួកគី អំពីប្រតិបត្តិការវាយលុក របស់តួកគី ទៅក្នុងប្រទេសស៊ីរីភាគពាយព្យនោះទេ”៕

Loading...