ឃាត់ខ្លួនជនជាតិវៀតណាម ពីបទដើរប្រមូលទិញឈើដោយខុសច្បាប់

June 15, 2018 294

ខេត្តរតនគិរី ៖ ជំនាញស៊ើបអង្កេត សហការជាមួយផ្នែកអន្តោប្រវេសន៍ក្រុងបានលុង បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពីបទល្មើសដើរប្រមូលទិញឈើប្រណីតដោយ​ខុស​ច្បាប់ ។

ករណីឃាត់ខ្លួនជនជាតិវៀតណាម គឺនៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅនៅតំបន់ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

សមត្ថកិច្ចបានប្រាប់ថា ជនជាតិវៀតណាមឃាត់ខ្លួនបាននោះឈ្មោះផាម ថេគឿង ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ c០០៣១១៦២ មានស្រុកកំណើតខេត្តហាយផុង ប្រទេសវៀតណាម ហើយត្រូវបានឃាតខ្លួនពីបទល្មើសដើរប្រមូលទិញឈើប្រណីត ដោយខុសច្បាប់នៅក្នុងស្រុកវ៉ើនសៃ រួចសមត្ថកិច្ចបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរចម្លើយ និងបន្តរតាមនីតិវិធី ៕

 

Loading...