ចេះតែមានហើយសូម្បីសង្ឃក៍មានក្លែងក្លាយដែរតែចំថ្ងៃស៊យកំពុងប្ដូសំលៀកបំពាក់ត្រូវសណ្តាប់ធ្នាក់សង្កាត់ភ្នំពេញថ្មីចាប់ជាប់ជាក់ស្ដែង

March 26, 2019 130

ភ្នំពេញ៖ កម្លាំងសណ្ដាប់ធ្នាប់សង្កាត់ភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនសង្ឃក្លែងក្លាយ០៣អង្គខណះពេលកំពុងប្ដូរសំលៀកបំពាក់ស្បង់ជីពរលើរឺម៉កកង់បីកាលពីព្រឹកថ្ងៃទី២៦ មិនាឆ្នាំ២០១៩ នៅចំណុចដងផ្លូវ១៩៧៤ភូមិពោងពាយសង្កាត់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថាសង្ឃក្លែងបន្លំខាងលើទី១ ឈ្មោះ គង់ ឆែត អាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ជួលក្នុងសង្កាត់បឹងកក់១ទួលគោក។ទី២
ឈ្មោះ ភិន ភារម្យ អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី៣
ឈ្មោះ ប៉រ ញៀត អាយុ ៤៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។និងទី៤
អ្នករត់រឺម៉កឈ្មោះ រុន ភារម្យ អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិទំនប់សង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ។(ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង)។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថាមុនកើតហេតុខណះកម្លាំងសណ្តាប់ធ្នាប់សង្កាត់ជិះម៉ូតូដើរ
មើលក្នុងមូលដ្ឋានដល់គោលដៅខាងលើស្រាប់តែឃើញរឺម៉កកង់បីខាងលើទម្លាក់វាំងននជិតនិងរង្គើខុសប្រក្រតីក៍ចូលទៅមើល
ស្រាប់តែឃើញសង្ឃក្លែងបន្លំខាងលើកំពុងប្តូរសំលៀកបំពាក់មកស្បង់ជីពរវិញក៍ឃាត់ជាក់
ស្តែងតែម្តងនិងយកមកប្រគល់អោយសមត្ថ
កិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើបានប្រាប់ថាពួកគេមិនមែនលោកសង្ឃទេជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណ
ង់រងលុយមិនបានក៍មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តងដោយមានរឺម៉កព្រឹកឡើងមកដឹកចេញ
ពីបន្ទប់ជួលហើយប្តូរសំលៀកបំពាក់មកស្បង់ជីពរតាមដងផ្លូវ។
ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត។

Loading...