អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនោះ ហៅការបោះឆ្នោត កាលពីថ្ងៃអាទិត្យថា ជាការបោះឆ្នោត “ក្លែងបន្លំ”

March 26, 2019 174

ថៃ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនោះ បានហៅការបោះឆ្នោត កាលពីថ្ងៃអាទិត្យថា ជាការបោះឆ្នោត “ក្លែងបន្លំ” ហើយបានព្រមានថា របបយោធានឹងព្យាយាមរក្សាអំណាច ទោះបីជាមានសម្ព័ន្ធភាពលេចចេញជារូបរាងក៏ដោយ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកថាក់ស៊ីន បាននិយាយថា និយាយឲ្យចំទៅ ការបោះឆ្នោតគឺមិនមានភាពប្រក្រតី ហើយរបបយោធាបានបញ្ជាក់យ៉ាងច្បាស់ថា «មានការភ័យខ្លាច» ហើយគណបក្សដែលគាំទ្ររបបយោធាគឺបក្ស ប៉ាឡាំ ប្រាឆារ៉ាត់ (PPRP) នឹងដឹកនាំរដ្ឋាភិបាលមិនស្ថិតស្ថេរ ប្រសិនបើមិនមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបនោះទេ។

កាលពីមុននេះ សម្ព័ន្ធភាពក្នុងគណបក្សភឿថៃរបស់ថាក់ស៊ីន បានអះអាងអំពីជ័យជម្នះ ហើយបាននិយាយថាខ្លួននឹងស្វែងរកការបង្កើតរដ្ឋាភិបាលមួយ។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ លោកថាក់ស៊ីន បានសរសេរនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយក្នុងកាសែត New York Times ថា “ទោះបីជាចង់ ឬមិនចង់ មេដឹកនាំរបបយោធានៅពេលនេះអនុញ្ញាតឲ្យគណបក្សប្រជាធិបតេយ្យបង្កើតរដ្ឋាភិបាលក៏ដោយ ក៏ពួកគេនឹងរកមធ្យោបាយក្នុងការទទួលខុសត្រូវ។ ពួកគេមិនមានការអាម៉ាស់ទេ ហើយពួកគេចង់រក្សាអំណាចទោះបីជាមានបញ្ហាក៏ដោយ“៕

Loading...