ក្រុមមន្ត្រីយោធាស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងស្រុកអណ្តូងមាស ឆ្លៀតឱកាសលួច​​​បើក​ច្រក​របៀង

June 16, 2018 600

ខេត្តរតនគិរី ៖ បច្ចុប្បន្នគ្រប់ច្រករបៀងទាំងអស់ត្រូវបានបិទ តាមបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទែ ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ណែនាំ​​ស្តី​ពី​ការ​ពង្រឹង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​ នៅតាម​បណ្តោយ​ព្រំដែន កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ។ សម្តេចធ្លាប់បញ្ជាក់ថា «ការ​លុប​បំបាត់​ច្រករបៀង​គឺ​ដើម្បី​ទប់ស្កាត់​ការ​ចេញចូល​ខុសច្បាប់ ក៏ដូច​ជា​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ទៀត​នៅ​តាម​ព្រំដែន»

បើទោះជាមានបទបញ្ជាឲ្យបិទគ្រប់ច្រករបៀងយ៉ាងណា ថ្មីៗនេះ តាមប្រភពព័ត៌មានបាន​ធ្លោយ​ឲ្យ​ដឹងថា «ក្រុម មន្ត្រី​យោធា​ដែលកំពុងបំពេញភារកិច្ចស្ថាបនាផ្លូវ នៅតាមក្រវាត់ព្រំដែន (កម្ពុជា-វៀត​ណាម) ខេត្តរតន​គិរី​ រងនូវ​ការ​រិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយសារក្រុមមន្ត្រីទទួលបានសិទ្ធិក្នុងការស្ថាបនាផ្លូវ ឆ្កៀតឱកាសឈូស​ឆាយ​ធ្វើផ្លូវលួច​បើក​ច្រករបៀង ផ្ទុយពីច្បាប់ដែលបានដាក់ឲ្យអនុវត្ត ប្រយោជន៍អនុញ្ញាតឲ្យរថយន្តកែច្នៃគ្រប់​ប្រភេទ និងម៉ូតូដឹកជញ្ជូន​ឈើប្រណីតខុសច្បាប់នាំទៅលក់នៅប្រទេសវៀតណាម ខណៈវិធានការទប់ស្កាត់ពី​សំណាក់ ស្ថាប័ន មន្ត្រីជំនាញពាក់ព័ន្ធ មិនមានប្រសិទ្ធភាព ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀល ថ្ងៃទី១៥ ខែមិថុ​នា ឆ្នាំ២០​១​៨​​នេះថា ក្រុមមន្ត្រីយោធាកងវិស្វ័កម្ម​បើក​ការដ្ឋានស្ថាបនាផ្លូវ​​លេខ៧១៥ តាមក្រវាត់​ព្រំ​ដែន (កម្ពុជា-វៀតណាម) បានឈូសផ្លូវបើកច្រករបៀងជា​ច្រើន​កន្លែង ស្ថិតក្នុងស្រុកអណ្តូងមាស ខេត្ត​រតនគិរី ដើម្បីឲ្យរថយន្តកែច្នៃគ្រប់ប្រភេទ និងម៉ូតូ​ដឹកជញ្ជូនបទល្មើស​ព្រៃឈើឆ្លងដែនទៅលក់នៅប្រ​ទេស​វៀតយ៉ាងអនាធិបតេយ្យ នៅចំណុចបង្គោលព្រំ​​ដែនលេខ ២៦/១(១) កម្ពុជា​-​វៀត​​ណាម​ រហូតដល់ការដ្ឋានកងស្ថាបនាផ្លូវស្ពានលេខ៧១៥តែម្តង។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីយោ​ធា​កង ស្ថាបនា​ផ្លូវស្ពានលេខ៧១៥ តាម​ក្រវាត់​ព្រំដែន ឬហៅថាផ្លូវយុទ្ធសាស្រ្ត ប៉ុន្តែបាន​ឃុបឃិតជា មួយក្រុមឈ្មួញ​រកស៊ីបទល្មើសព្រៃឈើឆ្លងដែនខុស​ច្បាប់​យក​គ្រឿងចក្រ​ឈូសធ្វើផ្លូវបើក ច្រករបៀងខុសច្បាប់ដើម្បីនាំឈើចេញពីកម្ពុជាទៅលក់ឲ្យឈ្មួញ​វៀត​ណាម ដោយសកម្មភាព នៃការដឹកជញ្ជូនបទល្មើសព្រៃឈើ តាម​គោយន្តច្នៃ រថយន្តបង្កុង និងម៉ូតូរាប់រយគ្រឿង ក្នុង មួយថ្ងៃៗ ១០០គ្រឿងដឹកចេញពីព្រៃរួចចូលទឹកដីវៀតណាម តាម​ផ្លូវដែលក្រុមការដ្ឋានកង ស្ថាបនាផ្លូវ និងស្ពាន​ឈូស​ឆាយរួចជាស្រេចដើម្បីសម្រួលផ្លូវសម្រាប់ដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនដោយខុសច្បាប់ ។

បច្ចុប្បន្នសង្កេតឃើញមានគោយន្តច្នៃ និងម៉ូតូដឹកឈើឆ្លងដែនទៅវៀតណាម កំពុងធ្វើសកម្មភាពដឹកជញ្ជូន​ឈើ​យ៉ាង​គំហុកតាម​ចំណុចភូមិចង ឃុំញ៉ាង ត្រង់បង្គោលព្រំ​ដែន លេខ១៩ ប៉ុស្តិ៍ភូមិតាង៉ា និងប៉ុស្តិ៍​នគបាលការ​ពារព្រំដែនលេខ ៥០៧ (អូរសាថី) ចំណុះវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៦២៣។

ពាក់ព័ន្ធករណីក្រុមការដ្ឋានកងស្ថាបនាផ្លូវលេខ៧១៥ ឈូសឆាយផ្លូវបើកច្រករបៀងខុសច្បាប់ជាច្រើនកន្លែង​សម្រាប់សម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់​ខាងលើនេះ មិនអាចទំ​នាក់​ទំនងសុំបំភ្លឺពីមេបញ្ជា​ការកង​ស្ថានផ្លូវបានឡើយ។

ពាក់ព័ន្ធរឿងរ៉ាវលឲក្រុមមន្ត្រីយោធាកងស្ថាបនាផ្លូវលួចឈូសឆាយ លួចបើកច្រករបៀង​ដោយខុសច្បាប់នាំឈើ​ទៅ​លក់នៅប្រទេសវៀតណាមនេះ http://csndaily.com/ នឹងតាម​បន្តទៀតថា តើអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនឹងមានវិធានការ ទប់​ស្កាត់ដែរឬទេ?

គួររំឭកថា នៅ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដដែល ក៏បាន​ស្នើ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ អគ្គ​នាយក​​អន្តោប្រវេសន៍ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន ​និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​នៅ​តាម​ព្រំដែន ឲ្យ​បន្ត​ស្ថិត​នៅ​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ ដោយ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​ព្រំដែន តាម​រយៈ​ការ​បង្កើន​វិធានការ ការ​ប្រមែប្រមូល​ព័ត៌មាន​ជា​ប្រចាំ ដើម្បី​មាន​វិធា​នា​ការ​ទាន់​ពេល​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកប​ដោយ​ប្រ​សិ​ទ្ឋ​ភាព ជា​ពិសេស​បទល្មើស​ឆ្លង​ដែន​ដូច​ជា​៖ អំពើ​ភេរវកម្ម ការ​ជួញដូរ​ដឹក​ជញ្ជូន​អាវុធ​គ្រឿងផ្ទុះ ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​ការ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ខុសច្បាប់​ ។ ​ល​។ ។

ជាមួយ​គ្នា​នោះ ត្រូវ​សហការ​ជាមួយ​ម្ចាស់ ឬ អ្នកគ្រប់គ្រង​សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស សិប្បកម្ម កសិដ្ឋាន និង​វិស័យ​ឯកជន ដើម្បី​ធ្វើការ​គ្រប់គ្រង​និង​អប់រំ​និយោជិត បុគ្គលិក កម្មករ ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់ បទ​ប្បញ្ញត្តិ​ព្រំដែន របៀបរបប​ចេញចូល​ប្រទេស និង​មិន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុសច្បាប់ ។ ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​​នោះ​ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ត្រូវ​បង្ក​លក្ខណៈ​​​​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​ស្របច្បាប់ ដើម្បី​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ ទេសចរណ៍ ពាណិជ្ជកម្ម ឬ​មានធុរៈ​ចាំបាច់​ផ្សេង​ៗ ។

ត្រូវ​បង្កើន​កិច្ចសហការ​ឲ្យ​កាន់តែ​បាន​ជិត​ស្និ​ទ្ឋ​ជាមួយ​សម​ភាគី​នៃ​ប្រទេស​ជាប់​ព្រំដែន ដោយ​យកចិត្តទុក​ដាក់​ជំរុញ​យន្តការ​ដែល​បាន​ចាត់តាំង​កន្លង​មក ឲ្យ​បំពេញភារកិច្ច​បាន​សកម្ម​ក្លៀវក្លា ពង្រឹង​របប​ប្រជុំ​យន្តការ​ព្រំដែន​គ្រប់​ថ្នាក់​ដែល​មាន​គោលការណ៍​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ផ្លាស់​ប្តូរ​សភាពការណ៍ និង​រឹតចំណង​មិត្ត​ភាព​សហប្រតិបត្តិការ​បាន​ស្អិតរ​មួ​ត​ជាមួយ​គ្នា ជាមួយ​គ្នា​នោះ​ក៏​ត្រូវ​រៀប​ចំនូ​វប្រ​ព័​ន្ឋ​ទំនាក់ទំនង​ទាន់​ហេតុ​ការណ៍ ដើម្បី​សហការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ ៕ 

Loading...