សាហាវព្រៃផ្សែមែន! បុរសម្នាក់ ខឹងគេមិនហៅផឹកស៊ី បែរជាបើករថយន្តឡិចស៊ីសបុករះ ឆក់យកជីវិតមនុស្ស២នាក់ និងរងរបួសធ្ងន់ស្រាយ ជិត១០នាក់

March 28, 2019 3120

ភ្នំពេញ ៖ សាហាវមែន!!! បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស បុករះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាយ ជាង១០នាក់ ដោយក្នុងនោះមាន២នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយអធិការនគរបាលខណ្ឌទួលគោក ផ្លូវ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ ទឹម កំទេស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើសារធម៌ដូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ស្រាយជាង១០នាក់ខាងលើនោះ  មិនត្រូវបានស្គាល់អត្តសញ្ញានៅឡើយទេ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារៀបចំធ្វើពិធីសែនលោកតា រួចក៏មានកម្មវិធីផឹកស៊ីតិចតួចជារៀងរាល់ឆ្នាំ ពេលនោះ បងប្អូនប្រជាពលរដ្ឋបានឃើញជនបង្ក រួចក៏បាននាំគ្នាហៅមកហូបអីជុំគ្នា តែជនបង្កមិនបានមកហូបអីនោះទេ ដោយបានអង្គុយនៅមុខផ្ទះរបស់ខ្លួន។ មួយស្ទុះក្រោយមក ជនបង្កបានដើរចូលទៅក្នុងផ្ទះ លឺសំលេងឈ្លោះគ្នាប្រកែតគ្នា រួចជនបង្កក៏បានវាយកញ្ចក់ផ្ទះបែក ហើយក៏ថយរថយន្តខាងលើចេញមកក្រៅ។

ភ្លាមៗនោះ ស្រាប់តែឃើញជនបង្កខាងលើ បើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 ក៏បានបើកទៅបុករះតែម្តង ដោយនៅខាងមុខនោះ គឺមានបងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយហូបអីនៅទីនោះ បណ្តាលឲ្យមានមនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ស្រាយ ជាង១០នាក់ ក្នុងនោះមាន២នាក់ ស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លូនបានជនបង្ក យកមកអធិការខណ្ឌទួលគោក និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...