Update៖ ទីបំផុត! ក្រុមគ្រួសារជនសពយុវតីនិស្សិត ឌុំ រីដា បានប្តឹងកញ្ញា យិន ម៉ាណា ទារសំណងចំនួន២០ម៉ឺនដុល្លារ និងឲ្យផ្តន្ទាទោសតាមច្បាប់

March 29, 2019 618

ភ្នំពេញ ៖ ទីបំផុត! ក្រុមគ្រួសារជនសពយុវតីនិស្សិត ឌុំ រីដា បានប្តឹងកញ្ញា យិន ម៉ាណា ទារសំណង ចំនួន២០ម៉ឺនដុល្លារ និងឲ្យផ្តន្ទាទោសតាមច្បាប់។

ការទារសំណងនេះ ក្រោយជនបង្កបានចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញកាលពីព្រឹកមិញនេះ។

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយឡាន Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុក ជនរងគ្រោះដែលកំពុងជិះម៉ូតូគុបជ្រុងនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

Loading...