ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃាងឃាត់ខ្លួនរួមថ្នាំញៀន២កញ្ចប់

March 30, 2019 396

 

ភ្នំពញ៖ជនសង្ស័យពីនាក់ត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាងធ្វើការឃាត់ខ្លួនករណីជួញដូរខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី៣០-មីនា-ឆ្នាំ២០១៩ វេលាម៉ោង០១ និង២០នាទី នៅចំណុចផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចញ្ជាក់ថាមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាងបានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតក៍ហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនស្រាប់តែ រកឃើញវត្ថុតាងខាងលើ រួចកម្លាំងក៍នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ តែម្ដង

ជនសង្ស័យខាងលើរួមមាន 
១-ឈ្មោះ ម៉ុន វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរតាមរោងការ ស្នាក់នៅផ្ទះសង់ថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ  ។
    ២-ឈ្មោះ ទុយ តេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិដំនាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  ។
សម្ភារៈដកហូត រួមមានក្រាមសថ្លា០២កូនថង់តូច , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេ1AH-3169 និងទូរសព្ទ័ដៃ០១គ្រឿង

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

Loading...