Man City នឹងឡើងលេខ១វិញ ក្របខ័ណ្ឌ Premier League ប្រសិនបើយកឈ្នះ Fulham យប់នេះ

March 30, 2019 131

ក្រុងឡុងដ៍ ៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City នឹងឡើងទៅឈរនៅកំពូលតារាងនៃ Premier League ប្រសិនបើអាចយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham នារាត្រីថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ក្នុងសប្តាហ៍ទី៣១ ជើងទី២។

ក្រុមរបស់លោក Pep Guardiola បានកំពុងតែឈរនៅលេខ២ មាន៧៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ដែលនៅសល់១ប្រកួតត្រូវប៉ះម្ចាស់ផ្ទះ Fulham ដែលពួកគេធ្លាប់បានយកឈ្នះ ២-០ កាលពីជើងទី១ នាក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ នេះ។

ប្រសិនបើពួកគេអាចយកបាន ៣ពិន្ទុនាយប់នេះពីក្នុងផ្ទះ Fulham ពិតមែននោះ នឹងធ្វើឲ្យក្រុមម្ចាស់ជើងឯក Man City មួយនេះ រកបាន ៧៧ពិន្ទុ ក្នុងខណៈនៅសល់ ៧ប្រកួតទៀតនឹងបិទរដូវកាលនេះ មុនពេលស្វាគមន៍ក្រុម Cardiff City នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ សប្តាហ៍ក្រោយ មុនពេលធ្វើដំណើរទៅប៉ះជើងខ្លាំង Tottenham Hotspur សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League៕

Loading...