ឪពុកម្តាយប្រហែសក្មេងស្រីម្នាក់ក្នុងចំណោម៣នាក់ បានលង់ទឹកស្លាប់ ខណៈពួកគេនាំគ្នា ចុះលេងទឹកស្រះ

May 27, 2018 2010

កណ្តាល៖ ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង១០:៣៥នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុង ស្រះក្រោយផ្ទះឈ្មោះ ហួត ហេង ចំងាយប្រហែល១៧ម៉ែត្រ ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

កុមារីអាយុ៦ឆ្នាំម្នាក់ បានបបួលគ្នីគ្នា ដែលរស់នៅភូមិផង របងក្បែរគ្នា ដែលមានអាយុស្របាលគ្នាៗ បានចុះទៅលេងទឹកស្រះ ប្រឡែងគ្នា លេងក៏រអិលជើង ចូលទឹកជ្រៅ លង់ស្លាប់ភ្លាមៗ ឃើញដូច្នោះក្មេងៗ ដែលងូតទឹកជាមួយ កុមារីរងគ្រោះ ក៏បានហៅឳពុកម្តាយ មកស្រង់ឡើង គោក រួចបានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីមកពិនិត្យសាកសព​។

នគរបាលបានអោយដឹងថា ៖កុមារី រងគ្រោះឈ្មោះ សុភា សុខស៊ីច័ន្ទ ភេទស្រី អាយុ៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សមតេ្តយ្យ​ មានទីលំនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ សុខ សោភា អាយុ៣៥ឆ្នាំ ជាតិខ្មែរមាន មុខរបរកសិករ និងម្តាយឈ្មោះ ជាង បូរ៉ី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ ។

នគរបាលបានបន្តទៀតថា នៅថ្ងៃ កើតហេតុវេលាម៉ោងប្រហែល១០:៣៥នាទី កុមារីរងគ្រោះ បានទៅលេងទឹក ក្នុងស្រះជាមួយឈ្មោះ ព្រួញ ពិសី ភេទស្រី អាយុ៤ឆ្នាំនិងឈ្មោះ ហឿន វត្តី ភេទស្រីអាយុ៥ឆ្នាំ ហើយ កុមារីរងគ្រោះក៏បានលង់ទឹកស្រះ ភ្លាមនោះក្មេងស្រីទាំងពីរ ក៏បានរត់ មកប្រាប់ឈ្មោះ ហៃ សៅ ដែលរស់នៅក្បែរគ្នា អោយជួយហើយឈ្មោះ ហៃ សៅ ក៏បានទៅប្រាប់ ឪពុករបស់កុមារីរងគ្រោះ អោយដឹង រួចក៏រត់ទៅរាវ ក្នុងទឹកស្រះឃើញកូន រួចស្រង់យកមកផ្ទះ ហើយយកទៅពេទ្យ ស្រុកគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ បាត់ទៅហើយ រួចយកមកផ្ទះរាយការណ៍ មកសមត្ថកិច្ចនគរបាលយើង ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះៗកំលាំង នគរបាលប៉ុស្តិ៍ស្អាងភ្នំ បានសហការណ៍ជាមួយ កំលាំជំនាញបច្ចេកទេស ស្រុកមានលោកមេភូមិ លោកប្រធានមណ្ឌលសុខភាពឃុំ បានពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វី គួរអោយកត់សំគាល់ទេ។ ក្រោយពេលពិនិត្យសពរួច សាកសពបានប្រគល់អោយ ក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

0D6CFD2E-360C-4B3F-B986-C8FE6FD4182C
B0B1CE27-FC86-403D-94A7-D423722D9F2F
631246B3-5616-4851-8DA8-78BCA169C83D
Loading...