រថយន្តដឹកទឹកសុទ្ធក្រុមហ៊ុន វិតាល់ បើកលឿនដូចហោះ រេចង្កូតបុកម៉ូតូ ទម្លុះចូលផ្ទះលក់បាយ និងកាហ្វេ ក្រឡាប់ផ្ងាជើងម្ខាង នៅព្រែកព្នៅ

April 19, 2019 137

ភ្នំពេញ ៖ មួយករណីទៀតហើយ! មុននេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរស៤នាក់ បើករថយន្តកូរ៉េដឹកទឹកសុទ្ធក្រុមហ៊ុនវីតាល់ ពាក់ស្លាកលេខ ភ្នំពេញ 3E-2462 បើកលឿនដូចហោះ រេចង្កូតបុកម៉ូតូមួយគ្រឿងកំពុងឈប់ទិញដែកកេះ និងផ្ទះលក់បាយកាហ្វេមួយកន្លែង ក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អមិនមានរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈជាក់ស្ដែងប៉ុណ្ណោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ១០ម៉ែត្រ កែងផ្លូវបេតុង (ហួសវត្តឈូកវា) ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ខាងជើងបុរីពិភពថ្មីឈូកវា) រាជធានីភ្នំពេញ៕

ព័ត៌មានពិស្ដារ CSNDAILY នឹងជម្រាបជូនពេលក្រោយ!

Loading...